តំណាងសហមេធាវីនាំមុខរបស់អ.វ.ត.ក. លោកស្រី Lauren TIPTON ទីប្រឹក្សាផ្នែកច្បាប់ លោក កែវ សុធី មន្ត្រីផ្នែកច្បាប់ និងលោក ស្ងួន សុធារិទ្ធិ សហការីមន្ត្រីច្បាប់ បានអញ្ជើញមកទស្សនៈកិច្ចនៅ ម.ត.ឯ.ច.


នាម៉ោង១០ព្រឹក ថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២០ តំណាងសហមេធាវីនាំមុខរបស់អ.វ.ត.ក. លោកស្រី Lauren TIPTON ទីប្រឹក្សាផ្នែកច្បាប់ លោក កែវ សុទ្ធី មន្ត្រីផ្នែកច្បាប់ និងលោក ស្ងួន សុធារិទ្ធិ សហការីមន្ត្រីច្បាប់ បានអញ្ជើញមកទស្សនៈកិច្ចនៅមជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ពាក់ព័ន្ធនឹងអ.វ.ត.ក. ដែលជាផ្នែកមួយនៃសំណងរដ្ឋប្បវេណី។ នៅក្នុងជំនួបនេះ លោកស្រី ជា សាវ៉ុន ប្រធានមជ្ឈមណ្ឌល បានថ្លែងស្វាគមន៍ និងរៀបរាប់អំពីតួនាទីភារកិច្ចដែលបាននិងកំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួន។ ទន្ទឹមនឹងនេះ ដោយមានការស្នើសុំពីតំណាងសហមេធាវីនាំមុខ លោកស្រីប្រធានក៏បានអនុញ្ញាតឱ្យប្រើប្រាស់បន្ទប់របស់មជ្ឈមណ្ឌលសម្រាប់មេធាវីជួបពិភាក្សាការងារជាមួយដើមបណ្តឹង នៅពេលមានតម្រូវការ។ ជាកិច្ចបញ្ចប់ លោក ធួក ធាងលី អនុប្រធានមជ្ឈមណ្ឌល បានអញ្ជើញតំណាងសហមេធាវីនាំមុខ ទស្សនា និងស្វែងយល់ពីរចនាសម្ព័ន្ធអគារ និងបន្ទប់សំខាន់ៗមួយចំនួនផងដែរ។


ឯកសារច្បាប់


សកម្មភាព


អ្នកទស្សនា


វីដេអូ

បទបង្ហាញពី ម.ត.ឯ.ច.


សកម្មភាពការងាររបស់ ម.ត.ឯ.ច.(LDC)


អំពី ម.ត.ឯ.ច.