ម.ត.ឯ.ច. មានកិត្តិយសទទួលស្វាគមន៍ និងធ្វើបទបង្ហាញដល់មន្រ្តីមកពីបណ្ណសារដ្ឋានពឹ្រទ្ធសភាចំនួន៩រូប


នៅវេលាព្រឹកថ្ងៃអង្គារ ទី២៧ ខែមិថុនា ឆ្នាំ២០២៣ នេះ មជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ពាក់ព័ន្ធនឹងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (ម.ត.ឯ.ច.) មានកិត្តិយសទទួលស្វាគមន៍ និងធ្វើបទបង្ហាញដល់មន្រ្តីមកពីបណ្ណសារដ្ឋានពឹ្រទ្ធសភាចំនួន៩រូប ដឹកនាំដោយលោកស្រី ប៉ែន ឌឿន ប្រធានបណ្ណសារដ្ឋានព្រឹទ្ធសភា និងការផ្លាស់ប្តូរយោបល់ ការសិក្សាស្វែងយល់ពីវិធីសាស្រ្តស្រាវជ្រាវឯកសារសម្រាប់បណ្ណសារនុរក្ស ដើម្បីជំរុញការសិក្សាស្រាវជ្រាវឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ បន្ទាប់មកក៏បានបន្តចូលទស្សនាស្វែងយល់អំពីធនធានបណ្ណាល័យថ្មីរបស់មជ្ឈមណ្ឌលរួមជាមួយនឹងផ្នែកការងារសេសសល់របស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ផងដែរ៕


ឯកសារច្បាប់


សកម្មភាព


អ្នកទស្សនា


វីដេអូ

បទបង្ហាញពី ម.ត.ឯ.ច.


សកម្មភាពការងាររបស់ ម.ត.ឯ.ច.(LDC)


អំពី ម.ត.ឯ.ច.