(ម.ត.ឯ.ច.) បានចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីអំពី “ការគ្រប់គ្រងឯកសារ និងបណ្ណសារ ឆ្នាំ២០២៣


មជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ពាក់ព័ន្ធនឹងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (ម.ត.ឯ.ច.) បាន​ចូល​រួម​វគ្គ​បណ្ដុះ​បណ្ដាល​ស្ដី​អំពី​ “ការគ្រប់គ្រងឯកសារ និងបណ្ណសារ ឆ្នាំ២០២៣ (Records and Archives Management Program 2023” ដែល​បាន​រៀបចំដោយបណ្ណសារដ្ឋានជាតិនៃសាធារណ​រដ្ឋ​កូរ៉េ ពី​ថ្ងៃ​ទី​២៣ តុលា ដល់​១ វិច្ឆិកា ឆ្នាំ​២០២៣​។

កម្មវិធី​នេះ​បាន​ផ្ដល់​នូវ​ចំណេះ​ដឹង​ស្ដី​អំពី​គោលនយោបាយ នីតិវិធី និង​​​បច្ចេក​ទេស​ក្នុង​ការ​រៀប​ចំ​ឯកសារ តាម​ប្រព័ន្ធ​ឌីជីថល របស់​រដ្ឋាភិបាល​កូរ៉េ​​។ ព្រម​ជាមួយ​គ្នា​នោះ​ក៏​បាន​ធ្វើ​ទស្សនកិច្ច​ស្វែង​យល់​​ពី​ក្រុមហ៊ុន​គ្រប់​គ្រង​ទិន្នន័យ Naver Datacenter GAK (Datacenter), Nara Repository (Archives Preservation Facility), Dongdaemun Design Plaza (ddp) ព្រម​ទាំង​ទស្សនា​ស្វែង​យល់​​វត្ត​ Haein-sa ដែល​ជា​ទី​តាំង​តម្កល់​ទុក​នូវ​ពុម្ព​អក្សរ​ឈើ​ចារិក​ព្រះ​ត្រៃ​បិដក​បូរាណ​របស់​កូរ៉េ​ផង​ដែរ​៕


ឯកសារច្បាប់


សកម្មភាព


អ្នកទស្សនា


វីដេអូ

បទបង្ហាញពី ម.ត.ឯ.ច.


សកម្មភាពការងាររបស់ ម.ត.ឯ.ច.(LDC)


អំពី ម.ត.ឯ.ច.