ការចុះហត្ថលេខា ប្រគល់និងទទួលសំណុំរឿង០០២/០១


ការចុះហត្ថលេខា ប្រគល់និងទទួលសំណុំរឿង០០២/០១ រវាងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា និងមជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ពាក់ព័ន្ធនឹងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា

ថ្ងៃអង្គារ១០កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ពស២៥៦៣ ត្រូវនឹងថ្ងៃទី៨ ខែតុលាឆ្នាំ២០១៩ វេលាម៉ោង១០និង៣០នាទីព្រឹក លោកស្រី ជា សាវុន ប្រធានមជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ពាក់ព័ន្ធនឹងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានធ្វើការចុះហត្ថលេខាប្រគល់និងទទួលសំណុំរឿង០០២/០១ ជាមួយលោកស្រី Birhane Wossen RETA មន្រ្តីគ្រប់គ្រងផ្នែកព័ត៌មាន និងលោក Milan Jovancevic មន្ត្រីច្បាប់ផ្នែកគ្រប់គ្រង់តុលាការរបស់ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។ សំណុំរឿង០០២/០១ ដែលម.ត.ឯ.ច.បានទទួលពីអវតកជាប្រភេទឯកសារទន់ចំនួន៨ឌីវីឌីស្មើនឹង ១៧២៦៧សំណុំ ដែលជាប្រភេទឯកសារសាធារណៈសម្រាប់ដាក់បម្រើការសិក្សាស្រាវជ្រាវដល់សាធារណជន។


ឯកសារច្បាប់


សកម្មភាព


អ្នកទស្សនា


វីដេអូ

បទបង្ហាញពី ម.ត.ឯ.ច.


សកម្មភាពការងាររបស់ ម.ត.ឯ.ច.(LDC)


អំពី ម.ត.ឯ.ច.