អគារមជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់នឹងប្ដូរទៅទីតាំងថ្មី ផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់វាលវង់ ខណ្ឌ៧មករា ជាប់អគារមិត្តភាព(ទីស្ដីការគណៈរដ្ឋមន្ត្រី)


Building of Legal Documentation Centre relating to the Extraordinary Chambers in the Courts of Cambodia Will Move to New Location, Russian Federation Street, Sangkat Veal Vong, Khan 7 Makara Near Friendship Building (Office of the Council of Ministers)


លោកស្រីប្រធានមជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ពាក់ព័ន្ធនឹង អ.វ.ត.ក. បានដឹកនាំមន្រ្តីចុះធ្វើទស្សនកិច្ចនៅបណ្ណសារដ្ឋានជាតិ


នៅថ្ងៃព្រហស្បតិ៍ ទី១១រោច ខែបុស្ស ឆ្នាំច សំរិទ្ធិស័ក ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ លោកស្រីប្រធានមជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ពាក់ព័ន្ធនឹង អ.វ.ត.ក. បានដឹកនាំមន្រ្តីចុះធ្វើទស្សនកិច្ចនៅបណ្ណសារដ្ឋានជាតិនិងបណ្ណាល័យជាតិ ដើម្បីទទួលបាននូវបទពិសោធន៍ក្នុងការរៀបចំ និងថែរក្សាឯកសារ ការប្រើប្រាស់ប្រព័ន្ធកម្មវិធីគ្រប់គ្រងទិន្នន័យ និងរបៀបស្រាវជ្រាវរកឯកសារ។ ឆ្លៀតក្នុងឱកាសនេះដែរ ក្រុមការងាររបស់ ម.ត.ឯ.ច. សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកជំទាវ ឆែម នាង ទីប្រឹក្សាអមទីស្តីការគណៈរដ្ឋមន្រ្តី និងលោកស្រី ឃ្លូត វិបុឡា ប្រធានបណ្ណាល័យជាតិ ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងបានចែករំលែកនូវបទពិសោធន៍ដល់ក្រុមការងាររបស់ ម.ត.ឯ.ច.។

 

 

 


ឯកសារច្បាប់


សកម្មភាព


អ្នកទស្សនា


វីដេអូ

បទបង្ហាញពី ម.ត.ឯ.ច.


សកម្មភាពការងាររបស់ ម.ត.ឯ.ច.(LDC)


អំពី ម.ត.ឯ.ច.