មជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ពាក់ព័ន្ធនឹងអ.វ.ត.ក. បានសហការជាមួយសាលាក្តីខ្មែរក្រហម


ថ្ងៃសុក្រ ១០ កើត ខែបឋមាសាឍ ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ មជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ពាក់ព័ន្ធនឹងអ.វ.ត.ក. បានសហការជាមួយសាលាក្តីខ្មែរក្រហម ដើម្បីធ្វើបដិសណ្ឋារកិច្ចទទួលស្វាគមន៍ភ្ញៀវដែលជាក្រុមបណ្តាប្រទេស ផ្តល់ជំនួយសំខាន់ៗ (Principal Donors Group-PDG) ទទួលបន្ទុកការងាររបស់អ.វ.ត.ក. ប្រចាំនៅអង្គការសហប្រជាជាតិ (អ.ស.ប.) ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ដែលរួមមានសមាសភាព ១០ប្រទេស (អូស្រ្តាលី បារាំង អាល្លឺម៉ង់ ជប៉ុន ស៊ុយអ៊ែដ ហ្វាំងឡង់ ណ័រវេស អង់គ្លេស អាមេរិក កូរ៉េខាងត្បូង) និងសហភាពអឺរ៉ុប ក្នុងនោះក៏មានការចូលរួមផងដែរពីសំណាក់លោក David Scheffer អ្នកជំនាញការពិសេសរបស់ លោកអគ្គលេខាធិការ អ.ស.ប. ដើម្បីចូលសម្តែងការគួរសម និងរៀបរាប់ស្តីពីវឌ្ឍនភាពការងារ និងសមិទ្ធិផលសម្រេចបានរបស់អ.វ.ត.ក។

ឯកឧត្តម នេត្រ ភក្ត្រា ប្រធានផ្នែកកិច្ចការសាធារណៈនៃ អ.វ.ត.ក. បានជម្រាបជូនពីសមិទ្ធផលសំខាន់ៗរបស់សាលាក្តីរួមមាន ចំនួនទិន្នន័យអ្នកចូលរួមទស្សនាក្នុងសាលាក្តីខ្មែរក្រហម សំណុំរឿង ០០១ និងសំណុំរឿង ០០២ ដំណាក់កាលទី១ ត្រូវបានបញ្ចប់ជាស្ថាពរ និងសាលក្រមសំណុំរឿង ០០២ ដំណាក់កាលទី២ រំពឹងថានឹងចេញនៅ ឆ្នាំ២០១៨។

ក្នុងនោះផងដែរ ក៏មានការចូលរួមពីអង្គភាពគាំពារជនរងគ្រោះ អង្គការដៃគូសំខាន់ៗដូចជា Bophana Center, Handa Center, Help Age,TPO, KDK និងការចូលរួមពីនិស្សិតធ្វើការងារស្ម័គ្រចិត្តរបស់មជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ ព្រមទាំងនិស្សិតមកពីសាកលវិទ្យាល័យមេគង្គកម្ពុជា សរុបប្រមាណ ៤០នាក់។ ក្រោយពីបញ្ចប់ការធ្វើបទបង្ហាញ ខាងអង្គការដៃគូដែលចូលរួមក៏មានរៀបចំការតាំងពិពណ៌ផងដែរ៕





















ឯកសារច្បាប់


សកម្មភាព


អ្នកទស្សនា


វីដេអូ

បទបង្ហាញពី ម.ត.ឯ.ច.


សកម្មភាពការងាររបស់ ម.ត.ឯ.ច.(LDC)


អំពី ម.ត.ឯ.ច.