ទស្សនកិច្ចសិក្សារបស់គរុនិស្សិតនៃវិទ្យាស្ថានជាតិអប់រំ


ថ្ងៃសុក្រ ១០ រោច ខែជេស្ឋ ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៨ មជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់បានសហការជាមួយសាលាក្តីខ្មែរក្រហម និងកម្មវិធីសច្ចធម៌ប្រវត្តិសាស្រ្ត ដើម្បីរៀបចំទស្សនកិច្ចសិក្សាជូនគរុនិស្សិតនៃវិទ្យាស្ថានជាតិអប់រំ សរុបចំនួន ២៤០នាក់។

គោលបំណងនៃទស្សនកិច្ចសិក្សាខាងលើ ដើម្បីបណ្តុះស្មារតីចងចាំ បង្ការការជាន់ដាននៃប្រវត្តិសាស្រ្តខ្មៅងងឹត ផ្សព្វផ្សាយការស្រាវជ្រាវឯកសារជូនសិស្សអំពីឯកសាររបស់តុលាការខ្មែរក្រហម និងតម្លៃនៃសន្តិភាពរបស់កម្ពុជាបច្ចុប្បន្ន។ គោលដៅទស្សនកិច្ចសិក្សា មាន ៣ទីតាំង រួមមាន៖ ១. មជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ពាក់ព័ន្ធនឹងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា(ផ្លូវឧកញ៉ា ម៉ុង ឬទ្ធី) ២. សាលាក្តីខ្មែរក្រហម ៣. សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង។












ឯកសារច្បាប់


សកម្មភាព


អ្នកទស្សនា


វីដេអូ

បទបង្ហាញពី ម.ត.ឯ.ច.


សកម្មភាពការងាររបស់ ម.ត.ឯ.ច.(LDC)


អំពី ម.ត.ឯ.ច.