សារណានិស្សិតអាហារូបករណ៍៖ តើមានរឿងអ្វីកើតឡើងចំពោះរូបិយវត្ថុកម្ពុជា នារបបខ្មែរក្រហម? What happened to Currency during the Khmer Rouge?


នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានចូលកាន់កាប់ប្រទេសកម្ពុជា ដែលបង្កឲ្យមានការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ និងបណ្ដាលឲ្យប្រជាជនប្រមាណ១លាន ៧សែននាក់ បានស្លាប់បាត់បង់ជីវិត។ មានការសិក្សាជាច្រើនផ្នែកអំពីរបបខ្មែរក្រហម ក៏ប៉ុន្ដែចំណុចមួយដែលត្រូវបានគេមើលរំលងជាញឹកញាប់គឺការវិវត្តនៃរូបិយប័ណ្ណខ្មែរ។
ភាពយន្តឯកសារនេះមានគោលបំណងពន្យល់អំពីការផ្លាស់ប្ដូរ និងសារៈសំខាន់របស់រូបិយប័ណ្ណខ្មែរ នៅមុន អំឡុងពេល និងក្រោយសម័យខ្មែរក្រហម។ ភាពយន្តឯកសារដែលមានរយៈពេល១០នាទីនេះ មានបទសម្ភាសន៍ជាមួយអ្នករស់រានមានជីវិតពីរនាក់ និងអ្នកជំនាញម្នាក់មកពីសារមន្ទីរព្រះស្រីឦសានវរ្ម័ន (ស.ស.រ) ដែលជាស្ថាប័នជំនាញអំពីប្រវត្តិនៃរូបិយប័ណ្ណខ្មែរ។ អ្នករស់រានមានជីវិតទាំងពីរ និយាយពីបទពិសោធន៍ ក៏ដូចជាអ្វីដែលពួកគាត់បានដឹងអំពីរូបិយវត្ថុខ្មែរ ចំណែកឯអ្នកជំនាញមកពីសារមន្ទីរព្រះស្រីឦសានវរ្ម័ន (ស.ស.រ) ពន្យល់លម្អិតការវិវត្ត និងឥទ្ធិពលរបស់រូបិយប័ណ្ណខ្មែរ។


ឯកសារច្បាប់


សកម្មភាព


អ្នកទស្សនា


វីដេអូ

បទបង្ហាញពី ម.ត.ឯ.ច.


សកម្មភាពការងាររបស់ ម.ត.ឯ.ច.(LDC)


អំពី ម.ត.ឯ.ច.