សារណានិស្សិតអាហារូបករណ៍៖ ចម្រៀងក្នុងជីវិតកុមារសម័យខ្មែរក្រហមៈ លោក អាន ចនផន Music in Children Life in Khmer Rouge regime: Arn Chorn Pond


តន្ត្រីករ និងអ្នកចម្រៀងប្រពៃណីជាច្រើនត្រូវបានសម្លាប់ដោយខ្មែរក្រហម ហើយអ្នករស់រានមានជីវិតទាំងអស់ត្រូវបានបង្ខំ អោយលេង និងរៀនបទចម្រៀងរដ្ឋាភិបាលថ្មី។ តន្ត្រីត្រូវបានប្រើប្រាស់ដោយរដ្ឋាភិបាល ដើម្បីបម្រើតួនាទីយ៉ាងសំខាន់ក្នុងផ្នែកនយោបាយអស់រយៈពេលជាច្រើនជំនាន់។ ពាក់កណ្តាលឆ្នាំ១៩៧០ ខ្មែរក្រហមបានបង្វឹកស្មារតីកុមារកម្ពុជាដោយផលិតបទចម្រៀងឃោសនាសម្រាប់ "កុមារបដិវត្តន៍" ដើម្បីជាកិត្តិយសដល់យុវជននៃរបបកម្ពុជាប្រជាធិបតេយ្យ ដែលត្រូវបានចាត់ទុកថាជាអនាគតបដិវត្តន៍របស់របបថ្មី ដែលទីបំផុតបានផ្លាស់ប្តូរទៅជាសម្ព័ន្ធយុវជនកុម្មុយនិស្តកម្ពុជា។ ថ្វីត្បិតតែអត្ថបទចម្រៀងបង្ហាញពីក្តីសង្ឃឹមក៏ដោយ បន្តែសង្គមដែលពួកគេស្រមៃគឺផ្ទុយស្រឡះពីអត្ថន័យនៃបទចម្រៀងទាំងអស់នោះ។ វិធីសាស្រ្តដែលប្រើប្រាស់ក្នុងភាពយន្តឯកសារចែកចេញជាបីដំណាក់កាលគឺ ផលិតកម្មមុន ការផលិត និងក្រោយការផលិត។ ចាប់ផ្តើមពីការបង្កើតកម្រងសំណួរដោយផ្អែកលើការស្រាវជ្រាវ និងសម្ភាសន៍តួឯករហូតដល់ថ្ងៃផលិត និងចុងក្រោយគឺដំណើរការកែសម្រួល។


ឯកសារច្បាប់


សកម្មភាព


អ្នកទស្សនា


វីដេអូ

បទបង្ហាញពី ម.ត.ឯ.ច.


សកម្មភាពការងាររបស់ ម.ត.ឯ.ច.(LDC)


អំពី ម.ត.ឯ.ច.