សារណានិស្សិតអាហារូបករណ៍៖ បទពិសោធន៍ជីវិតស្ដីពីការរស់នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ Life Experiences of Victims in Democratic Kampuchea


ការសិក្សាស្រាវជ្រាវនេះគឺ បង្កើតឡើងក្នុងគោលបំណងដើម្បីសិក្សាស្វែងយល់ពីស្ថានភាពជីវភាពរបស់អ្នករស់រានមានជីវិតពីរបបកម្ពុជាប្រជាធិបតេយ្យ។ សម្រាប់ការសិក្សានេះនឹងផ្ដោតសំខាន់ទៅលើបទពិសោធន៍របស់អ្នកដែលរស់រានមានជីវិត ដោយចាប់អារម្មណ៍ជាសំខាន់ទៅលើសកម្មភាពជាមួយបទពិសោធន៍ផ្ទាល់ច្រើន ជាពិសេសការទទួលរងនូវផលប៉ះពាល់ដែលបន្សល់ពីរបបប្រល័យពូជសាសន៍ដ៏ឃោរឃៅនេះ។ ក្រុមគោលដៅនៃការសិក្សានេះ គឺជាអ្នកដែលរស់រានមានជីវិតពីរបបកម្ពុជាប្រជាធិបតេយ្យ ចំនួន១០រូប ដែលបច្ចុប្បន្ននេះពួកគាត់រស់នៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលជាអ្នកធ្លាប់បានរស់នៅភូមិភាគពាយព្យនៃប្រទេសកម្ពុជា។ ការសិក្សានេះបានប្រើប្រាស់បច្ចេកទេសបែបគុណវិស័យដោយប្រើការសម្ភាសស៊ីជម្រៅ។ ការជ្រើសរើសគំរូតាងតាមបែបសំណាកដុំព្រិល (Snowball sampling)។ ការវិភាគទិន្នន័យបែបគុណវិស័យនេះ ផ្អែកលើខ្លឹមសារ។


ឯកសារច្បាប់


សកម្មភាព


អ្នកទស្សនា


វីដេអូ

បទបង្ហាញពី ម.ត.ឯ.ច.


សកម្មភាពការងាររបស់ ម.ត.ឯ.ច.(LDC)


អំពី ម.ត.ឯ.ច.