សារណានិស្សិតអាហារូបករណ៍៖ ករណីសិក្សាៈ អាងទឹកកំពីងពួយ


សក្ដានុពលនៃប្រព័ន្ធធារាសាស្រ្តដែលបន្សល់ទុកពីរបបកម្ពុជាប្រជាធិបតេយ្យក្រោមការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលកម្ពុជា
ករណីសិក្សា ៖ អាងទឹកកំពីងពួយ

ការស្រាវជ្រាវនេះបង្កើតឡើង ក្នុងគោលបំណងសិក្សាស្វែងយល់ អំពីការចូលរួមរបស់ប្រជាជនក្នុងការសាងសង់ និងស្ដារឡើងវិញទៅលើប្រព័ន្ធធារាសាស្រ្តរបស់ប្រជាជនក្នុងរបបកម្ពុជាប្រជាធិបតេយ្យ និងបច្ចុប្បន្ន។ ចំពោះប្រធានបទដែលលើកឡើងខាងលើនេះ អ្នកសិក្សាស្រាវជ្រាវចង់បង្ហាញអំពីកម្មវត្ថុសិក្សាចំនួនបីសំខាន់ៗរួមមាន ៖ បទពិសោធន៍ក្នុងការសាងសង់ប្រព័ន្ធប្រឡាយរបស់អ្នកដែលធ្លាប់ឆ្លងកាត់របបកម្ពុជាប្រជាធិបតេយ្យ ការរួមចំណែករបស់សហគមន៍ និងស្ថាប័នពាក់ព័ន្ធក្នុងការស្ដារឡើងវិញលើប្រព័ន្ធធារាសាស្រ្តទាំងនោះ និងចុងក្រោយសិក្សាអំពីផលប្រយោជន៍របស់ធនធានប្រព័ន្ធធារាសាស្រ្ត និងការចូលរួមថែរក្សាប្រព័ន្ធប្រឡាយទឹកដែលបានបន្សល់ទុកពីរបបកម្ពុជាប្រជាធិបតេយ្យ ក្រោមការស្ដារឡើងវិញរបស់រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន។ ការសិក្សាស្រាវជ្រាវខាងលើ អ្នកសិក្សាស្រាវជ្រាវបានប្រើប្រាស់វិធីសាស្រ្តស្រាវជ្រាវចំនួនពីរគឺ វិធីសាស្រ្តស្រាវជ្រាវបែបបរិមាណវិស័យ និងវិធីសាស្រ្តស្រាវជ្រាវបែបគុណវិស័យ ដោយអ្នកស្រាវជ្រាវបានធ្វើការសម្ភាសន៍ទៅលើ ១៣៤គ្រួសារ ដែលរស់នៅក្នុងភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។


ឯកសារច្បាប់


សកម្មភាព


អ្នកទស្សនា


វីដេអូ

បទបង្ហាញពី ម.ត.ឯ.ច.


សកម្មភាពការងាររបស់ ម.ត.ឯ.ច.(LDC)


អំពី ម.ត.ឯ.ច.