ការប្រតិបត្តិជំនឿព្រះពុទ្ធសាសនាខ្មែរ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ករណីសិក្សា ៖ ស្រុករំដួល ខេត្តស្វាយរៀង


មូលន័យសង្ខេប


របបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ជារបបដែលពួកខ្មែរក្រហមដឹកនាំប្រទេសទៅរកភាពវិនាសន្តរាយ។ ប្រជាពលរដ្ឋខ្មែរប្រមាណជាង ១,៧លាននាក់ ដែលបានបាត់បង់ជីវិតនៅក្នុងរបបមួយនេះ និងមួយចំនួនទៀត ត្រូវបានពួកខ្មែរក្រហមធ្វើទារុណកម្ម។ ក្រោមការដឹកនាំរបស់ខ្មែរក្រហមបានធ្វើឲ្យប្រជាជនរស់ នៅក្នុងក្តីវេទនា ឈឺចាប់ជាខ្លាំង។ អ្នកខ្លះត្រូវព្រាត់ប្រាសសាច់ញាតិ បងប្អូន ឪពុកម្តាយ ប្រពន្ធកូន និងអ្នកខ្លះទៀតត្រូវបានពួកខ្មែរក្រហមយកទៅសម្លាប់ ដោយមិនដឹងអំពីមូលហេតុពិតប្រាកដ។ ព្រះពុទ្ធសាសនាត្រូវបានរបបនេះបំផ្លិចបំផ្លាញទាំងស្រុងតាមរូបភាពផ្សេងៗ ហើយព្រះសង្ឃវិញត្រូវបានចាប់ផ្សឹកដោយពួកខ្មែរក្រហម រួចហើយបង្ខំឲ្យធ្វើការដូចពលរដ្ឋធម្មតាដែរ។ ប្រជាពលរដ្ឋត្រូវបានហាមឃាត់មិនឲ្យប្រណិប័តន៍ជំនឿសាសនាអ្វីទាំងអស់ ទោះបីជាក្នុងរដ្ឋធម្មនុញ្ញនៃរបបនោះបានចែងអំពីសេរីភាពនៃជំនឿសាសនាក៏ដោយ។


ឯកសារច្បាប់


សកម្មភាព


អ្នកទស្សនា


វីដេអូ

បទបង្ហាញពី ម.ត.ឯ.ច.


សកម្មភាពការងាររបស់ ម.ត.ឯ.ច.(LDC)


អំពី ម.ត.ឯ.ច.