បានរៀបចំវគ្គសិក្ខាសាលារយៈពេលពីរថ្ងៃ ស្ដីអំពី Basic Research Methodology Workshop វគ្គទី២


នៅថ្ងៃព្រហស្បតិ៍ និងសុក្រ ទី១៥-១៦ ខែមិថុនា ឆ្នាំ២០២៣ មជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ពាក់ព័ន្ធនឹងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (ម.ត.ឯ.ច.) បានរៀបចំវគ្គសិក្ខាសាលារយៈពេលពីរថ្ងៃ ស្ដីអំពី Basic Research Methodology Workshop វគ្គទី២ ដោយមានការចូលរួមពីបេក្ខជននិស្សិតដែលទទួលបានអាហារូបករណ៍សរសេរសារណាពីមជ្ឈមណ្ឌលសម្រាប់បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ឆ្នាំសិក្សា២០២២-២០២៣ ចំនួន៧ក្រុម សរុប១២នាក់។ សិក្ខាសាលាលើកទី២នេះបានធ្វើឡើងបន្តអំពីសិក្ខាសាលាវគ្គទី១ ដែលបានធ្វើកាលពីអំឡុងខែមេសា ឆ្នាំ២០២៣ កន្លងទៅ ដើម្បីពិនិត្យបន្ថែម និងផ្ដល់ចំណេះដឹងស្ដីអំពីការវិភាគទិន្នន័យ របៀបសរសេរសារណា ការសរសេរ quotation និង reference។ល។ សិក្ខាសាលានេះមានកិត្តិយសចូលរួមធ្វើជាវាគ្មិនពីបណ្ឌិតសុខ សិរី អនុប្រធានការិយាល័យស្រាវជ្រាវ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

កម្មវិធីផ្ដល់អាហារូបករណ៍សរសេរសារណាសម្រាប់និស្សិតឆ្នាំទី៤នេះស្ថិតក្នុងគម្រោងអាណត្តិកេរដំណែល របស់មជ្ឈមណ្ឌល ដែលទទួលបានការឧបត្ថម្ភថវិកាពីរាជរដ្ឋាភិបាល និងប្រជាជននៃប្រទេសជប៉ុន៕


ឯកសារច្បាប់


សកម្មភាព


អ្នកទស្សនា


វីដេអូ

បទបង្ហាញពី ម.ត.ឯ.ច.


សកម្មភាពការងាររបស់ ម.ត.ឯ.ច.(LDC)


អំពី ម.ត.ឯ.ច.