សកម្មភាពរបស់ក្រុមការងារម.ត.ឯ.ច. ក្នុងខេត្តកណ្តាល ឆ្នាំ២០២៣


សកម្មភាពរបស់ក្រុមការងារម.ត.ឯ.ច. ក្នុងខេត្តកណ្តាល នៅវិទ្យាល័យ ហ៊ុន សែន កោះធំ វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ព្រែកតាដួង វិទ្យាល័យ ហ៊ុន សែន ព្រែកអំបិល វិទ្យាល័យ ហ៊ុន សែន សំពៅពូន និង វិទ្យាល័យ ហ៊ុន សែន ស្អាង។ មន្ត្រី ម.ត.ឯ.ច. បានលើកឡើងដោយសង្ខេបពីប្រវត្តិសាស្រ្តខ្មែរក្រហម ដំណើរការកាត់ទោសនៃសំណុំរឿងនីមួយៗ សមិទ្ធផលរបស់តុលាការ និងផ្សារភ្ជាប់មុខងារដ៏ចំបងនៃមជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់។ «កេរដំណែលរបស់ អ.វ.ត.ក គឺជាមរតកសំខាន់បំផុត ដែលត្រូវតែរក្សាទុកដល់មនុស្សជំនាន់ក្រោយ សម្រាប់ធ្វើការស្វែងយល់ការពិត ចងចាំ ការអប់រំ និងទប់ស្កាត់ការវិលត្រលប់មកវិញនូវរបបប្រល័យពូជសាសន៍បែបនេះកើតឡើងជាថ្មីម្ដងទៀត តាមរយៈការងារអប់រំផ្សព្វផ្សាយទូលំទូលាយដល់យុវជនជំនាន់ក្រោយ»»។ រូបភាព៖ មជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ ពាក់ព័ន្ធនឹង អវតក LDC


ឯកសារច្បាប់


សកម្មភាព


អ្នកទស្សនា


វីដេអូ

បទបង្ហាញពី ម.ត.ឯ.ច.


សកម្មភាពការងាររបស់ ម.ត.ឯ.ច.(LDC)


អំពី ម.ត.ឯ.ច.