មូលនិធិតូក្យូ (Tokyo Foundation) បានប្រគល់សៀវភៅចំនួន ៣២ ក្បាល មកខាងបណ្ណាល័យ មជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ពាក់ព័ន្ធនឹង អ.វ.ត.ក.


មូលនិធិតូក្យូ (Tokyo Foundation) បានប្រគល់សៀវភៅចំនួន ៣២ ក្បាល មកខាងបណ្ណាល័យ មជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ពាក់ព័ន្ធនឹង អ.វ.ត.ក. នៅថ្ងៃព្រហស្បតិ៍ ១៣ កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ ក្រោមគម្រោង "Read Japan Project" តាមរយៈការសម្របសម្រួលដោយស្ថានទូតជប៉ុន ក្នុងគោលបំណងគាំទ្រការសិក្សាស្រាវជ្រាវនៅកម្ពុជា ព្រមទាំងការស្វែងយល់ពីគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ (កម្ពុជា-ជប៉ុន)។

តាងនាមឲ្យមជ្ឈមណ្ឌល យើងខ្ញុំពិតជាមានសេចក្តីរំភើបរីករាយក្រៃលែង ដែលខាង Tokyo Foundation បានប្រគល់សៀវភៅទាំងនេះជូនមកខាងមជ្ឈមណ្ឌល ដើម្បីដាក់ក្នុងបណ្ណាល័យ សម្រាប់សាធារណជនបានអាន និងស្រាវជ្រាវបន្ថែម។

ជាចុងក្រោយ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ Tokyo Foundation និងរដ្ឋាភិបាលជប៉ុន ដែលកន្លងមកបានយកចិត្តទុកដាក់លើការគាំទ្រ និងផ្តល់ជំនួយដល់មជ្ឈមណ្ឌល ក៏ដូចជាវិស័យសិក្សាស្រាវជ្រាវនៅកម្ពុជាផងដែរ។


ឯកសារច្បាប់


សកម្មភាព


អ្នកទស្សនា


វីដេអូ

បទបង្ហាញពី ម.ត.ឯ.ច.


សកម្មភាពការងាររបស់ ម.ត.ឯ.ច.(LDC)


អំពី ម.ត.ឯ.ច.