ការសម្ភាសជ្រើសរើសបេក្ខជនដែលបានដាក់ពាក្យស្នើសុំអាហារូបករណ៍សរសេរសារណាសម្រាប់និស្សិតថ្នាក់បរិញ្ញាបត្រឆ្នាំទី៤។


នៅវេលាព្រឹកថ្ងៃចន្ទ ទី៩ ខែឧសភា ឆ្នាំ២០២២ នៅឯសាលប្រជុំរបស់មជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ ពាក់ព័ន្ធនឹងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (ម.ត.ឯ.ច.) មានរៀបចំធ្វើការសម្ភាសជ្រើសរើសបេក្ខជនដែលបានដាក់ពាក្យស្នើសុំអាហារូបករណ៍សរសេរសារណាសម្រាប់និស្សិតថ្នាក់បរិញ្ញាបត្រឆ្នាំទី៤។ នៅក្នុងឆ្នាំ២០២២ នេះ ម.ត.ឯ.ច. បាននិងកំពុងអនុវត្តគម្រោងផ្ដល់អាហារូបករណ៍សរសេរសារណាសម្រាប់និស្សិតបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ទាំងគ្រឹះស្ថានរដ្ឋ និងឯកជន ដែលផ្ដល់ជូននិស្សិតកម្ពុជាគ្រប់រូប ដែលកំពុងសិក្សាថ្នាក់បរិញ្ញាបត្រ ឆ្នាំទី៤ ដែលនឹងត្រូវសរសេរសារណាទាក់ទងនឹងប្រធានបទពាក់ព័ន្ធនឹង អំពើប្រល័យពូជសាសន៍នៅកម្ពុជា ឬការសិក្សាប្រៀបធៀប, របបកម្ពុជាប្រជាធិបតេយ្យ, ការកាត់ទោសអតីតមេដឹកនាំជាន់ខ្ពស់នៃរបបកម្ពុជាប្រជាធិបតេយ្យ, កេរដំណែលនៃសាលាក្តីខ្មែរក្រហម ឬប្រធានបទប្រហាក់ប្រហែល។ កម្មវិធីផ្ដល់អាហារូបករណ៍នេះស្ថិតក្នុងគម្រោងអាណត្តិកេរដំណែល របស់មជ្ឈមណ្ឌល ដែលទទួលបានការឧបត្ថម្ភថវិកាពីរាជរដ្ឋាភិបាល និងប្រជាជននៃប្រទេសជប៉ុន។


ឯកសារច្បាប់


សកម្មភាព


អ្នកទស្សនា


វីដេអូ

បទបង្ហាញពី ម.ត.ឯ.ច.


សកម្មភាពការងាររបស់ ម.ត.ឯ.ច.(LDC)


អំពី ម.ត.ឯ.ច.