លោកស្រីប្រធានមជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ពាក់ព័ន្ធនឹង អ.វ.ត.ក. បានដឹកនាំមន្រ្តីចុះធ្វើទស្សនកិច្ចនៅបណ្ណសារដ្ឋានជាតិ


នៅថ្ងៃព្រហស្បតិ៍ ទី១១រោច ខែបុស្ស ឆ្នាំច សំរិទ្ធិស័ក ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ លោកស្រីប្រធានមជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ពាក់ព័ន្ធនឹង អ.វ.ត.ក. បានដឹកនាំមន្រ្តីចុះធ្វើទស្សនកិច្ចនៅបណ្ណសារដ្ឋានជាតិនិងបណ្ណាល័យជាតិ ដើម្បីទទួលបាននូវបទពិសោធន៍ក្នុងការរៀបចំ និងថែរក្សាឯកសារ ការប្រើប្រាស់ប្រព័ន្ធកម្មវិធីគ្រប់គ្រងទិន្នន័យ និងរបៀបស្រាវជ្រាវរកឯកសារ។ ឆ្លៀតក្នុងឱកាសនេះដែរ ក្រុមការងាររបស់ ម.ត.ឯ.ច. សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកជំទាវ ឆែម នាង ទីប្រឹក្សាអមទីស្តីការគណៈរដ្ឋមន្រ្តី និងលោកស្រី ឃ្លូត វិបុឡា ប្រធានបណ្ណាល័យជាតិ ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងបានចែករំលែកនូវបទពិសោធន៍ដល់ក្រុមការងាររបស់ ម.ត.ឯ.ច.។

 

 

 


ឯកសារច្បាប់


សកម្មភាព


អ្នកទស្សនា


វីដេអូ

បទបង្ហាញពី ម.ត.ឯ.ច.


សកម្មភាពការងាររបស់ ម.ត.ឯ.ច.(LDC)


អំពី ម.ត.ឯ.ច.