នៅក្នុងឆមាសទី១ ឆ្នាំ២០២៤ កន្លងមកនេះ មជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ (ម.ត.ឯ.ច.) ពាក់ព័ន្ធនឹងអ.វ.ត.ក. បានសហការជាមួយមុខងារសេសសល់របស់អ.វ.ត.ក. ក្នុងការបើកបម្រើការសិក្សាស្រាវជ្រាវ នៅឯមជ្ឈមណ្ឌលធនធានរួម ក៏ដូចជាការចុះមកទស្សនកិច្ចសិក្សារបស់សិស្សនិស្សិត លោកគ្រូអ្នកគ្រូ មកពីបណ្ដាគ្រឹះស្ថាននានាទាំងរដ្ឋ និងឯកជន បានចំនួនសរុប៥.២៥២នាក់ ក្នុងនោះមានភ្ញៀវបរទេសចំនួន៣៤នាក់ផងដែរ។
មជ្ឈមណ្ឌលធនធានសូមស្វាគមន៍ការចូលមកទស្សនកិច្ច សិក្សាស្រាវជ្រាវពីសំណាក់សាធារណជនគ្រប់រូប ដោយមានមន្ត្រីរបស់ម.ត.ឯ.ច. និង អ.វ.ត.ក. នៅរង់ចាំសម្របសម្រួលជារៀងរាល់ថ្ងៃចន្ទដល់ថ្ងៃសុក្រ ចាប់ពីម៉ោង៨.៣០ ព្រឹក ដល់៨.០០ យប់ និងថ្ងៃសៅរ៍អាទិត្យ ចាប់ពីម៉ោង៩.០០ ព្រឹក ដល់ម៉ោង៦.០០ ល្ងាច៕
បទបង្ហាញពី ម.ត.ឯ.ច.
សកម្មភាពការងាររបស់ ម.ត.ឯ.ច.(LDC)
អំពី ម.ត.ឯ.ច.