សប្ដាហ៍​កន្លង​ទៅ​នេះ មជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ (ម.ត.ឯ.ច.) ពាក់ព័ន្ធនឹងអ.វ.ត.ក.បាន​បន្ត​សហការ​ជាមួយអ.វ.ត.ក.


សប្ដាហ៍​កន្លង​ទៅ​នេះ មជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ (ម.ត.ឯ.ច.) ពាក់ព័ន្ធនឹងអ.វ.ត.ក.បាន​បន្ត​សហការ​ជាមួយអ.វ.ត.ក. ក្នុង​កម្មវិធី​ផ្សព្វ​ផ្សាយ​​​របស់​មជ្ឈមណ្ឌល​ធនធាន អ.វ.ត.ក. ចល័ត រយៈ​ពេល​៤​ថ្ងៃ ​ដោយ​ចាប់​ពី​ថ្ងៃ​ទី​៤ ដល់​ថ្ងៃ​ទី​៧ ខែ​មិថុនា ឆ្នាំ​២០២៤​ នៅ​តាម​​វិទ្យាល័យ​ចំនួន​៤ ក្នុង​ខេត្ត​កណ្ដាល​ រួមមាន ៖ ១. វិទ្យាល័យ ហ៊ុន សែន សេរីភាព ​ក្រុង​តាខ្មៅ​, ២​. វិទ្យាល័យ​ជ័យ​វរ្ម័ន​ទី​៧ ស្រុក​កៀនស្វាយ, ៣. វិទ្យាល័យ ហ៊ុន សែន ខ្សាច់​កណ្ដាល ស្រុក​ខ្សាច់​កណ្ដាល និង ៤. វិទ្យាល័យ​ព្រែក​ស្លែង ស្រុក​កណ្ដាល​ស្ទឹង​។
នៅ​ក្នុង​កម្មវិធី​ផ្សព្វផ្សាយ​ទាំង​៤​ថ្ងៃ​នេះ មាន​សិស្សានុសិស្ស​សរុប​ប្រមាណ​៣.៥១៤នាក់ បាន​ចូល​រួម​ការ​ស្ដាប់​ការ​ធ្វើ​បទ​បង្ហាញ​​​, ​ការ​ដាក់​តាំង​បង្ហាញ​អំពី​សមិទ្ធផល​ និង​កេរដំណែល​​របស់​អ.វ.ត.ក.​, មុខ​ងារ​សេស​សល់​របស់​អ.វ.ត.ក. និង​ចូល​សិក្សា​ស្វែង​យល់​ធន​ធាន​​នៅ​​ក្នុង​មជ្ឈមណ្ឌល​ធនធាន អ.វ.ត.ក. ចល័ត​នេះ​ផង​ដែរ​






ឯកសារច្បាប់


សកម្មភាព


អ្នកទស្សនា


វីដេអូ

បទបង្ហាញពី ម.ត.ឯ.ច.


សកម្មភាពការងាររបស់ ម.ត.ឯ.ច.(LDC)


អំពី ម.ត.ឯ.ច.