ពិធី​បើកសន្និសីទលើកទី១ ​«អនាគតកម្ពុជាដោយគ្មានអំពើប្រល័យពូជសាសន៍»


ម.ត.ឯ.ច. ៖ ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី​ដោយ​មាន​មជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ពាក់ព័ន្ធនឹងអ.វ.ត.ក. (LDC) រួម​ជាមួយ​នឹង​អ.វ.ត.ក. (ECCC) បាន​សហការ​ជាមួយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា (DC-Cam) រៀប​ចំ​សន្និសីទលើកទី១ «អនាគតកម្ពុជាដោយគ្មានអំពើប្រល័យពូជសាសន៍» ចាប់​ពី​ថ្ងៃ​ទី​២០ ដល់​២២ ខែ​ឧសភា ឆ្នាំ​២០២៤ នៅ​អតីតសាលសវនាការសាលាក្តីខ្មែរក្រហម ដែល​បច្ចុប្បន្ន​ត្រូវ​បាន​ប្រសិទ្ធនាម​ថា «សាល​យុត្តិ​តេជោ​»​។

នៅ​ក្នុង​ពិធី​បើក​នា​ថ្ងៃ​ទី​២០ ខែ​ឧសភា ក្រោមអធីបតីភាពដ៏​ខ្ពង់​ខ្ពស់​របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ សម្ដេច​ធិបតី​បាន​មានប្រសាសន៍អំពាវនាវឲ្យ​មានការបន្តការគាំទ្រពីគ្រប់​ភាគីពាក់ព័ន្ធទាំងអស់ នៅក្នុងការផ្សព្វផ្សាយ អប់រំ អំពី​អំពើ​ប្រល័យ​ពូជ​សាសន៍។ ព្រម​ទាំង​ថ្លែង​បន្ត​ថា «...អនាគតប្រទេសមួយ គឺពឹងផ្អែកលើឆន្ទៈរបស់ប្រទេសនោះ ក្នុងការប្រឈមមុខជាមួយនឹងអតីតកាល ប៉ុន្តែដើម្បីធ្វើបែបនេះបាន លុះត្រាតែប្រជាជាតិនោះ មានការឯកភាពគ្នាលើការបកស្រាយអំពីអតីតកាល និងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសំខាន់ៗ ដែលទាក់ទងនឹងសង្គ្រាម និងសន្តិភាពរបស់ប្រទេស។...»


ឯកសារច្បាប់


សកម្មភាព


អ្នកទស្សនា


វីដេអូ

បទបង្ហាញពី ម.ត.ឯ.ច.


សកម្មភាពការងាររបស់ ម.ត.ឯ.ច.(LDC)


អំពី ម.ត.ឯ.ច.