មានរៀបចំធ្វើការសម្ភាសជ្រើសរើសបេក្ខជនដែលបានដាក់ពាក្យស្នើសុំអាហារូបករណ៍


នៅវេលាព្រឹកថ្ងៃពុធ ទី១៥ ខែមីនា ឆ្នាំ២០២៣ នៅឯសាលប្រជុំរបស់មជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ពាក់ព័ន្ធនឹងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (ម.ត.ឯ.ច.) មានរៀបចំធ្វើការសម្ភាសជ្រើសរើសបេក្ខជនដែលបានដាក់ពាក្យស្នើសុំអាហារូបករណ៍សរសេរសារណាសម្រាប់និស្សិតថ្នាក់បរិញ្ញាបត្រឆ្នាំទី៤ សម្រាប់ឆ្នាំសិក្សា២០២២-២០២៣។ នៅក្នុងឆ្នាំ២០២៣ នេះ ម.ត.ឯ.ច. បានបន្តអនុវត្តគម្រោងផ្ដល់អាហារូបករណ៍សរសេរសារណាសម្រាប់និស្សិតបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ទាំងគ្រឹះស្ថានរដ្ឋ និងឯកជន ដែលផ្ដល់ជូននិស្សិតកម្ពុជាគ្រប់រូប ដែលបានសរសេរសារណាទាក់ទងនឹងប្រធានបទពាក់ព័ន្ធនឹង អំពើប្រល័យពូជសាសន៍នៅកម្ពុជា ឬការសិក្សាប្រៀបធៀប របបកម្ពុជាប្រជាធិបតេយ្យ ការកាត់ទោសអតីតមេដឹកនាំជាន់ខ្ពស់នៃរបបកម្ពុជាប្រជាធិបតេយ្យ កេរដំណែលនៃសាលាក្តីខ្មែរក្រហម ឬប្រធានបទប្រហាក់ប្រហែល។ កម្មវិធីផ្ដល់អាហារូបករណ៍នេះស្ថិតក្នុងគម្រោងអាណត្តិកេរដំណែល របស់មជ្ឈមណ្ឌល ដែលទទួលបានការឧបត្ថម្ភថវិកាពីរាជរដ្ឋាភិបាល និងប្រជាជននៃប្រទេសជប៉ុន៕


ឯកសារច្បាប់


សកម្មភាព


អ្នកទស្សនា


វីដេអូ

បទបង្ហាញពី ម.ត.ឯ.ច.


សកម្មភាពការងាររបស់ ម.ត.ឯ.ច.(LDC)


អំពី ម.ត.ឯ.ច.