នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០២៤ មជ្ឈ​មណ្ឌល​តម្កល់​ឯកសារ​ច្បាប់​ពាក់​ព័​ន្ធ​នឹង​អ.វ.ត.ក. បាន​សហការ​ជាមួយ​មុខ​ងារ​សេស​សល់​របស់​អ.វ.ត.ក.


នៅ​ក្នុង​​​កម្មវិធី​ផ្សព្វ​ផ្សាយ​របស់​មជ្ឈមណ្ឌល​ធនធាន អ.វ.ត.ក. ចល័ត នៅ​ក្នុង​វិទ្យាល័យ​ហ៊ុន សែន សេរីភាព ក្រុង​តា​ខ្មៅ​ ខេត្ត​កណ្ដាល​​។ កម្មវិធី​ផ្សព្វ​ផ្សាយ​ចល័ត​នេះ មាន​គោល​បំណង​សំខាន់​ៗ​ក្នុង​ការ​​ផ្សព្វ​ផ្សាយ និង​ការ​ដាក់​តាំង​បង្ហាញ​ពី​សមិទ្ធផល​ និង​កេរដំណែល​​របស់​អ.វ.ត.ក.​, មុខ​ងារ​សេស​សល់​របស់​អ.វ.ត.ក. ក៏​ដូច​ជា​បើក​ឱកាស​ឲ្យ​សិស្សានុសិស្ស​មាន​លទ្ធភាព​ចូល​អាន និង​សិក្សា​ស្រាវ​ជ្រាវ​ធនធាន​នៅ​​ក្នុង​មជ្ឈមណ្ឌល​ធនធាន អ.វ.ត.ក. ចល័ត​នេះ​ផង​ដែរ​។
នៅ​ក្នុង​រយៈ​ពេល​ពេញ​មួយ​ថ្ងៃ​នេះ​​មាន​សិស្សានុសិស្ស​ប្រមាណ​៩០០​នាក់​បាន​ចូល​រួម​សិក្សា​ស្វែង​យល់​ ក៏​ដូច​ជា​ចូល​រួម​ស្ដាប់​ការ​ធ្វើ​បទ​បង្ហាញ​ និង​ចូល​សិក្សា​ស្រាវ​ជ្រាវ​នៅ​​​ក្នុង​​​កម្មវិធី​ផ្សព្វ​ផ្សាយ​របស់​មជ្ឈមណ្ឌល​ធនធាន អ.វ.ត.ក. ចល័ត​នេះ​ផង​ដែរ​។
មជ្ឈ​មណ្ឌល​តម្កល់​ឯកសារ​ច្បាប់​ពាក់​ព័​ន្ធ​នឹង​អ.វ.ត.ក. បាន​នឹង​កំពុង​សហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​មុខ​ងារ​សេសសល់​របស់​អ.វ.ត.ក. ក្នុង​ការ​ចូល​រួម​ផ្សព្ធ​ផ្សាយ​ពី​សមិទ្ធផល​នានា​របស់​អ.វ.ត.ក. ទាំង​នៅ​ក្នុង​មជ្ឈ​មណ្ឌល​ធនធាន​រួម​, ​មជ្ឈមណ្ឌល​ធនធាន អ.វ.ត.ក. ចល័ត ក៏​ដូច​ជា​ការងារ​រួមគ្នា​មួយ​ចំនួន​ទៀត​ផង​ដែរ​៕


ឯកសារច្បាប់


សកម្មភាព


អ្នកទស្សនា


វីដេអូ

បទបង្ហាញពី ម.ត.ឯ.ច.


សកម្មភាពការងាររបស់ ម.ត.ឯ.ច.(LDC)


អំពី ម.ត.ឯ.ច.