ពិធី​បិទសន្និសីទលើកទី១ ​«អនាគតកម្ពុជាដោយគ្មានអំពើប្រល័យពូជសាសន៍»


ម.ត.ឯ.ច. ៖ សន្និសីទលើកទី១ ​«អនាគតកម្ពុជាដោយគ្មានអំពើប្រល័យពូជសាសន៍» ត្រូវ​បាន​ប្រារព្ធ​ពិធី​បិទ​កាល​ពី​ថ្ងៃ​ពុធ ទី​២២ ខែ​ឧសភា ឆ្នាំ​២០២៤ នេះ​​ក្រោមអធីបតីភាពដ៏​ខ្ពង់​ខ្ពស់​របស់សម្ដេច​អគ្គ​មហាសេនាបតី​តេជោ​ហ៊ុន សែន ប្រធាន​ព្រឹទ្ធ​សភា នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​​។ នៅ​ក្នុង​ពិធី​ដ៏​មាន​អត្ថន័យ​នេះ សម្ដេច​តេជោ​បាន​សម្ដែង​នូវ​ក្ដី​រីករាយ​ដែល​បាន​ចូល​រួម​ក្នុង​សន្និសីទ​នេះ ជា​ពិសេស​ក្នុង​សាល​ «​យុត្តិ​តេជោ​» ដែល​ជា​អតីត​សាលា​ក្ដី​ខ្មែរ​ក្រហម​។
ថ្លែង​ក្នុង​ពិធី​​បិទ​នេះ សម្ដេច​បាន​រំឭក​អំពី​សាវតារ​នៃ​អាគារ និង​ទី​តាំង​​នេះ ដែល​ត្រូវ​បាន​យក​មក​ធ្វើ​ជា​សាលា​ក្ដី​ខ្មែរ​ក្រហម​ ដើម្បី​កាត់​ទោស​អតីត​មេ​ដឹក​នាំ​ជាន់​ខ្ពស់​នៃ​របប​កម្ពុជា​ប្រជា​ធិបតេយ្យ​។ សម្តេចតេជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​បន្តទៀតថា មេរៀនសម្រាប់កិច្ចការពារ និង​ប្រយុទ្ធ​ប្រឆាំង​អំពើ​ប្រល័យ​ពូជ​សាសន៍​មិន​មែន​សម្រាប់​តែ​ប្រជាជន​កម្ពុជា​នោះ​ទេ គឺ​សម្រាប់​សហគមន៍​អន្តរជាតិ​ផង​ដែរ​។​ ក្រៅ​ពី​នេះ​សម្ដេច​តេជោ ក៏​អំពាវ​នាវ​ឲ្យ​នាំ​គ្នា​ថែ​រក្សា​សុខ​សន្តិភាព​ដើម្បី​បន្ត​ការ​អភិវឌ្ឍន៍​ប្រទេស​របស់​យើង និង​ទប់​ស្កាត់​ការ​វិល​មក​វិញ​នៃ​របប​ប្រល័យ​ពូជ​សាសន៍​។
សន្និសីទ​លើក​ទី​១ «អនាគតកម្ពុជាដោយគ្មានអំពើប្រល័យពូជសាសន៍» ត្រូវ​បាន​ប្រារព្ធ​ធ្វើ​​ឡើង​រយៈ​ពេល​៣​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​២០ ដល់​២២ ខែ​ឧសភា ឆ្នាំ​២០២៤ នៅ​អតីតសាលសវនាការសាលាក្តីខ្មែរក្រហម ដែល​បច្ចុប្បន្ន​ត្រូវ​បាន​ប្រសិទ្ធនាម​ថា «សាល​យុត្តិ​តេជោ​»​។ សន្និសីទ​នេះ​បាន​​រៀប​ចំ​សហការ​ដោយ​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី​ដោយ​មាន​មជ្ឈ​មណ្ឌល​តម្កល់​ឯកសារ​ច្បាប់​ពាក់​ព័ន្ធ​នឹង​អ.វ.ត.ក. (LDC) រួម​​ជាមួយ​នឹង​អ.វ.ត.ក. (ECCC) រួម​ជាមួយ​​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា (DC-Cam)​។


ឯកសារច្បាប់


សកម្មភាព


អ្នកទស្សនា


វីដេអូ

បទបង្ហាញពី ម.ត.ឯ.ច.


សកម្មភាពការងាររបស់ ម.ត.ឯ.ច.(LDC)


អំពី ម.ត.ឯ.ច.