លោក​ធួក ធាងលី អនុ​ប្រធាន​មជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ពាក់ព័ន្ធនឹងអ.វ.ត.ក. (LDC) បាន​ចូល​រួម​ធ្វើ​ជា​អ្នក​សម្រប​សម្រួល​ក្នុង​វគ្គ​ពិភាក្សា​លើ​ប្រធាន​បទ​


លោក​ធួក ធាងលី អនុ​ប្រធាន​មជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ពាក់ព័ន្ធនឹងអ.វ.ត.ក. (LDC) បាន​ចូល​រួម​ធ្វើ​ជា​អ្នក​សម្រប​សម្រួល​ក្នុង​វគ្គ​ពិភាក្សា​លើ​ប្រធាន​បទ​ «យុវជន និងការអប់រំ»​ នា​រសៀល​ថ្ងៃ​ចន្ទ ទី​២០ ខែ​ឧសភា ឆ្នាំ​២០២៤ ដែល​ជា​ថ្ងៃ​ទី​១​នៃ​សន្និសីទលើកទី១ ​«អនាគតកម្ពុជាដោយគ្មានអំពើប្រល័យពូជសាសន៍»​។ នៅ​ក្នុង​វគ្គ​ពិភាក្សា​នេះ មាន​វាគ្មិន​ជា​ច្រើន​ដូច​ជា​ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាល
ទទួលបន្ទុកការអនុវត្តមុខងារសេសសល់របស់អ.វ.ត.ក., បណ្ឌិត ហឹង ធីហុង ង៉ា សាស្ត្រាចារ្យប្រវត្តិវិទ្យា នៃមហាវិទ្យាល័យប្រវត្តិសាស្ត្រ សាលកវិទ្យាល័យជាតិ​នៃ​សាធារណរដ្ឋសង្គមនិយមវៀតណាម, បណ្ឌិត ឆាលើមឆៃ ផាន់ថាឡីត នាយកវិទ្យាស្ថានសិក្សាសង្គម ក្រសួងអប់រំព្រះរាជាណាចក្រថៃ, លោកជំទាវ ម៉ារៀរ អាមីលីតា អាគីណូ អតីតឯកអគ្គរដ្ឋទូតសាធារណរដ្ឋហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រម​ទាំង​វាគ្មិន​មួយ​ចំនួន​ទៀត​។

មជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ពាក់ព័ន្ធនឹងអ.វ.ត.ក. (LDC) ក៏​បាន​រួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ផ្ដល់​ការ​អប់​រំ​ស្ដី​អំពី​របប​ប្រល័យ​ពូជ​សាសន៍ ព្រម​ទាំង​កេរ​ដំណែល​នៃ​អ.វ.ត.ក. តាម​រយៈ​សកម្ម​ភាព​ចុះ​ផ្សព្វ​ផ្សាយ​នៅ​តាម​បណ្ដា​វិទ្យាល័យ​ និង​សាកល​វិទ្យាល័យ​នានា​ទូទាំង​ប្រទេស​។ ជាក់​ស្ដែង​កាល​ពី​អំឡុង​ឆ្នាំ​២០២៣ កន្លង​មក​មជ្ឈ​មណ្ឌល​បាន​ចុះ​ធ្វើ​ការ​ផ្សព្វផ្សាយ​​បាន​ចំនួន​១១​រាជធានី​ខេត្ត នៅ​តាម​គ្រឹះ​ស្ថាន​សិក្សា​ចំនួន​៥១​ទី​តាំង និង​មាន​អ្នក​ចូល​រួម​ប្រមាណ​៥.៣២៥​រូប​។

សន្និសីទលើកទី១​ ស្ដី​អំពី​ ​«អនាគតកម្ពុជាដោយគ្មានអំពើប្រល័យពូជសាសន៍»​ ត្រូវ​បាន​រៀប​ចំ​ឡើង​រយៈ​ពេល​បី​ថ្ងៃ (​២០-២២ ឧសភា ២០២៤​) នៅ​អតីតសាលសវនាការសាលាក្តីខ្មែរក្រហម ដែល​បច្ចុប្បន្ន​ត្រូវ​បាន​ប្រសិទ្ធនាម​ថា «សាល​យុត្តិ​តេជោ​»​ ដែល​សហការ​រៀប​ចំ​ឡើង​​​ដោយ​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី​ដោយ​មាន​មជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ពាក់ព័ន្ធនឹងអ.វ.ត.ក. (LDC) រួម​ជាមួយ​នឹង​អ.វ.ត.ក. (ECCC) និង​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា (DC-Cam)​៕


ឯកសារច្បាប់


សកម្មភាព


អ្នកទស្សនា


វីដេអូ

បទបង្ហាញពី ម.ត.ឯ.ច.


សកម្មភាពការងាររបស់ ម.ត.ឯ.ច.(LDC)


អំពី ម.ត.ឯ.ច.