បានរៀបចំពិធីសំណេះសំណាល និងផ្ដល់អាហារូបករណ៍សរសេរសារណា លើកទី១


នៅវេលាព្រឹកថ្ងៃចន្ទ ទី២០ ខែមីនា ឆ្នាំ២០២៣ មជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ពាក់ព័ន្ធនឹងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (ម.ត.ឯ.ច.) បានរៀបចំពិធីសំណេះសំណាល និងផ្ដល់អាហារូបករណ៍សរសេរសារណា លើកទី១ ដល់បេក្ខជននិស្សិតថ្នាក់បរិញ្ញាបត្រឆ្នាំទី៤ ដែលបានទទួលអាហារូបករណ៍ សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ ចំនួន៧ក្រុម សរុប១២នាក់។ នៅក្នុងពិធីនោះ លោកស្រី ជា សាវ៉ុន ប្រធានមជ្ឈមណ្ឌលបានធ្វើការអបអរសាទរ ព្រមទាំងលើកទឹកចិត្តនិស្សិតទាំងអស់ឲ្យយកចិត្តទុកដាក់លើការងាររបស់ពួកគាត់ ដោយធ្វើការជិតស្និទ្ធជាមួយគ្រូទីប្រឹក្សាផ្ទាល់ ក៏ដូចជាមជ្ឈមណ្ឌលផងដែរ៕


ឯកសារច្បាប់


សកម្មភាព


អ្នកទស្សនា


វីដេអូ

បទបង្ហាញពី ម.ត.ឯ.ច.


សកម្មភាពការងាររបស់ ម.ត.ឯ.ច.(LDC)


អំពី ម.ត.ឯ.ច.