បេសកកម្មឆ្នាំ២០២៣ ក្នុងខេត្តកំពង់ចាម


បេសកកម្មឆ្នាំ២០២៣ ក្នុងគម្រោងអណត្តិកេរដំណែល ដែលជាការឧបត្ថម្ភដោយរដ្ឋាភិបាល និងប្រជាជនជប៉ុន មន្ត្រីមជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ បានចុះធ្វើបទបង្ហាញពីដំណើរការ និង សមិទ្ធផលរបស់សាលាក្តីខ្មែរក្រហម ព្រមទាំងតួនាទីភារកិច្ចស្នូលរបស់មជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ ជូនដល់សិស្សានុសិស្សប្រមាណជាង 600 នាក់ នៅវិទ្យាល័យនរោត្តមរណឬទ្ធិ វិទ្យាល័យកំពង់ចាម មជ្ឈមណ្ឌលគរុកោសល្យភូមិភាគ វិទ្យាល័យជីហែ សាកលវិទ្យាល័យ ជា ស៉ីមកំចាយមារ ក្នុងខេត្តកំពង់ចាម។
គោលបំណងនៃការធ្វើបទបង្ហាញនេះ គឺដើម្បីផ្ដល់ ឱ្យ សិស្ស និស្សិតទាំងអស់បានចងចាំ និងឈ្វេងយល់ឱ្យកាន់តែស៊ីជម្រៅអំពីឧក្រិដ្ឋកម្មដ៏សាហាវយង់ខ្នង ប្រវត្តិសាស្ត្រដែលបានកើតឡើងនៅក្នុងរបបឃោរឃៅ និងផ្សព្វផ្សាយពីដំណើរការកាត់ទោស ដែលជាកេរដំណែលរបស់សាលាក្តីខ្មែរក្រហម ព្រមទាំងលើកឡើងពីសារៈសំខាន់នៃការអាន ការសិក្សាស្រាវជ្រាវពីឯកសារពាក់ព័ន្ធនានា និងសំណុំឯកសារកាត់ក្តីរបស់អ.វ.ត.ក. នៅមជ្ឈមណ្ឌល។
យុវជនទាំងនេះក៏បានថ្លែងកោតសរសើរ និងដឹងគុណដល់គោលនយោ បាយ ឈ្នះឈ្នះរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដឹកនាំប្រទេសនាំមកនូវ សុខសន្ដិភាព និងស្ថេរភាពសង្គម។ ពួកគេក៏បានថ្លែងអំណរគុណមជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ ដែលបានរៀបចំការចុះធ្វើបទបង្ហាញ ដើម្បីឲ្យពួកគាត់បានយល់ដឹងនូវរឿងជាច្រើនពាក់ព័ន្ធនឹងប្រវត្តិសាស្រ្តនៃរបបខ្មែរក្រហម ដំណើរការកាត់ទោស និងកេរដំណែលសាលាក្តីខ្មែរក្រហមបន្សល់ទុកឲ្យយុវជនជំនាន់បានរៀនសូត្រ តាមរយៈការធ្វើបទបង្ហាញដោយមន្ត្រីនៃមជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់។ ។

រូបថតដោយ៖ ក្រុមការងារ ម.ត.ឯ.ច.

នៅវិទ្យាល័យនរោត្តមរណឬទ្ធិ គន្ធបុប្ផា


វិទ្យាល័យកំពង់ចាម


មជ្ឈមណ្ឌលគរុកោសល្យភូមិភាគ


វិទ្យាល័យជីហែ


សាកលវិទ្យាល័យ ជា ស៉ីមកំចាយមារ ក្នុងខេត្តកំពង់ចាម


ឯកសារច្បាប់


សកម្មភាព


អ្នកទស្សនា


វីដេអូ

បទបង្ហាញពី ម.ត.ឯ.ច.


សកម្មភាពការងាររបស់ ម.ត.ឯ.ច.(LDC)


អំពី ម.ត.ឯ.ច.