ការរៀបចំវគ្គសិក្ខាសាលារយៈពេលមួយថ្ងៃ ស្ដីអំពី Basic Research Methodology Workshop


នៅថ្ងៃអង្គារ ទី២៨ ខែមិថុនា ឆ្នាំ២០២២ មជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ពាក់ព័ន្ធនឹងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (ម.ត.ឯ.ច.) រៀបចំវគ្គសិក្ខាសាលារយៈពេលមួយថ្ងៃ ស្ដីអំពី Basic Research Methodology Workshop ដោយមានការចូលរួមពីបេក្ខជននិស្សិតដែលទទួលបានអាហាររូបករណ៍សរសេរសារណាពីមជ្ឈមណ្ឌលសម្រាប់បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ។ សិក្ខាសាលានេះមានគោលបំណងផ្ដល់ចំណេះដឹងបន្ថែមដល់បេក្ខជននិស្សិតស្ដីអំពីវិធីសាស្ត្រនៃការស្រាវជ្រាវ ដ៏ដូចជាដើម្បីចូលរួមពិនិត្យ និងតម្រង់ទិសបន្ថែមចំពោះការងាររបស់បេក្ខជននិស្សិត ដែលបាននឹងកំពុងធ្វើឲ្យមានភាពប្រសើរឡើង។ សិក្ខាសាលានេះបានកិត្តិយសចូលរួមពីបណ្ឌិតសុខ សិរី អនុប្រធានការិយាល័យស្រាវជ្រាវ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ កម្មវិធីផ្ដល់អាហារូបករណ៍សរសេរសារណាសម្រាប់និស្សិតឆ្នាំទី៤នេះស្ថិតក្នុងគម្រោងអាណត្តិកេរដំណែល របស់មជ្ឈមណ្ឌល ដែលទទួលបានការឧបត្ថម្ភថវិកាពីរាជរដ្ឋាភិបាល និងប្រជាជននៃប្រទេសជប៉ុន៕


ឯកសារច្បាប់


សកម្មភាព


អ្នកទស្សនា


វីដេអូ

បទបង្ហាញពី ម.ត.ឯ.ច.


សកម្មភាពការងាររបស់ ម.ត.ឯ.ច.(LDC)


អំពី ម.ត.ឯ.ច.