ការប្រគល់រូបភាពជាស្នាដៃសិល្បៈរបស់វិចិត្រករ លាង ស៊ីកន ចំនួនបីផ្ទាំងជូនមជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ពាក់ព័ន្ធនឹង អ.វ.ត.ក.


ថ្ងៃចន្ទ ៤ កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ លោកជំទាវ បណ្ឌិត Helen Jarvis និង លោក Larry Strange ដែលជាតំណាងម្ចាស់អំណោយ Dr. Ben Lane បានប្រគល់រូបភាពជាស្នាដៃសិល្បៈរបស់វិចិត្រករ លាង ស៊ីកន ចំនួនបីផ្ទាំងជូនមជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ពាក់ព័ន្ធនឹង អ.វ.ត.ក. ដើម្បីតាំងបង្ហាញនៅបន្ទប់ប្រជំុថ្មី។ ផ្ទាំងរូបភាពទាំងនេះនិយាយពីទឹកមុខរបស់មនុស្សបីសម័យកាលខុសគ្នា ពោលគឺមាន រូបថតមុនសង្រ្គាម ពេលសង្រ្គាម និងក្រោយសង្រ្គាម។ វិចិត្រករ លាង ស៊ីកន មានប្រសាសន៍បន្ថែមថា ផ្ទាំងគំនូរទាំងបីដែលវិចិត្រករដាក់នាមថា (ផ្កាមនុស្ស) គឺជារូបភាពមួយដែលឆ្លុះបញ្ជាំងពីទឹកមុខ និងទឹកចិត្តមនុស្សដែលល្អប្រៀបដូចជាផ្កាត្រូវបានមនុស្សអាក្រក់សម្លាប់។ ក្រុមការងារក៏បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងរៀបចំដំណើរទស្សនកិច្ចជូនភ្ញៀវ ក្នុងអគារទីតាំងថ្មីរបស់មជ្ឈមណ្ឌលប្រកបដោយបីតិសោមនស្សរីករាយបំផុត។


ឯកសារច្បាប់


សកម្មភាព


អ្នកទស្សនា


វីដេអូ

បទបង្ហាញពី ម.ត.ឯ.ច.


សកម្មភាពការងាររបស់ ម.ត.ឯ.ច.(LDC)


អំពី ម.ត.ឯ.ច.