ទស្សនកិច្ចជាផ្លូវការនៅ ម.ត.ឯ.ច. ដឹកនាំដោយឯកឧត្តម អ៉ីម៉ាម៉ូរ៉ា ម៉ាសាហ៊ីរ៉ូ (IMAMURA MASAHIRO) ប្រធានសម្ព័ន្ធមិត្តភាព សភាជប៉ុន-កម្ពុជា


ថ្ងៃនេះមជ្ឈមណ្ឌលមានកត្តិយសបំផុតដែលគណៈប្រតិភូសភាជប៉ុន ដឹកនាំដោយឯកឧត្តម អ៉ីម៉ាម៉ូរ៉ា ម៉ាសាហ៊ីរ៉ូ (IMAMURA MASAHIRO) ប្រធានសម្ព័ន្ធមិត្តភាព សភាជប៉ុន-កម្ពុជា បានអញ្ជើញមកទស្សនកិច្ចជាផ្លូវការ នៅមជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ពាក់ព័ន្ធនឹងអង្គជំនំុជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (ម.ត.ឯ.ច. ឬ LDC) នាថ្ងៃពុធ ទី៦រោច ខែបុស្ស ឆ្នាំកុរ ពស. ២៥៦៣ ត្រូវនឹងថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២០។ ក្នុងដំណើរទស្សនកិច្ចនេះ ក៏មានវត្តមានឯកឧត្តម ហែម ក្រាញ់តូនី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម ថោង សុជាតិ អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី មន្រ្តីតំណាងស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងវត្តមានឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិបានអញ្ជើញចូលរួមនាឱកាសដ៏វិសេសវិសាលនេះ។ តាំងនាមឲ្យមជ្ឈមណ្ឌល លោកស្រី ជា សាវ៉ុន ប្រធានមជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមាន គណៈប្រតិភូសភាជប៉ុន ឯកឧត្តម លោកជំទាវ ភ្ញៀវជាតិ និងអន្តរជាតិ ទាំងអស់ សមប្រកបនឹងពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។


ឯកសារច្បាប់


សកម្មភាព


អ្នកទស្សនា


វីដេអូ

បទបង្ហាញពី ម.ត.ឯ.ច.


សកម្មភាពការងាររបស់ ម.ត.ឯ.ច.(LDC)


អំពី ម.ត.ឯ.ច.