ការបញ្ជ្រាបព័ត៌មាន នៅខេត្តតាកែវ អំពីតួនាទី ភារកិច្ចរបស់មជ្ឈមណ្ឌល និងសំណុំឯកសារស្រាវជ្រាវ ដែលមាននៅម.ត.ឯ.ច.​


ថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ លោកស្រី ជា សាវ៉ុន ប្រធានមជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ពាក់ព័ន្ធនឹងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាបានដឹកនាំក្រុមការងារចុះបញ្ជ្រាបព័ត៌មានអំពីតួនាទី ភារកិច្ចរបស់មជ្ឈមណ្ឌល និងសំណុំឯកសារស្រាវជ្រាវ ដែលមាននៅម.ត.ឯ.ច. ជូនដល់សាលាគរុកោសល្យភូមិភាគ និងវិក្រឹត្យការខេត្តតាកែវ និង វិទ្យាល័យសុខ អាន ព្រៃសណ្តែក។ គរុសិស្សវិក្រឹតការចូលរួមមានចំនួន ៦៦នាក់ គរុសិស្សនៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគចំនួន៧៨នាក់ និងសិស្សនៃវិទ្យាល័យ សុខ អាន ព្រៃសណ្តែក មានចំនួន ១៦០នាក់។ ក្នុងនោះមានកិច្ចសហការសម្របសម្រួលការងារ និងអញ្ជើញចូលរួមដោយនាយិកា អ៊ុក អារីយ៉ាដាវី នាយករង ញ៉ូង សឿន លោក ង៉ែត សូដា លោកគ្រូអ្នកគ្រូនៃមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ និងសាលាគរុកោសល្យវិក្រេឹត្យការខេត្តផងដែរ។

វិក្រឹតការ ខេត្តតាកែវ

វិក្រឹតការ ខេត្តតាកែវ

គរុកោសល្យ ខេត្តតាកែវ

គរុកោសល្យ ខេត្តតាកែវ

វិទ្យាល័យសុខអានព្រៃសណ្តែក

វិទ្យាល័យសុខអានព្រៃសណ្តែក


ឯកសារច្បាប់


សកម្មភាព


អ្នកទស្សនា


វីដេអូ

បទបង្ហាញពី ម.ត.ឯ.ច.


សកម្មភាពការងាររបស់ ម.ត.ឯ.ច.(LDC)


អំពី ម.ត.ឯ.ច.