គេហទំព័រកំពុងត្រូវបានរៀបចំ These web pages are in development process


ម.ត.ឯ.ច.​ បានចុះបញ្ជ្រាបព័ត៌មានអំពីតួនាទី ភារកិច្ចរបស់មជ្ឈមណ្ឌល និងវិធីសាស្ត្រនៃការស្រាវជ្រាវអំពីឯកសារកេរតំណែលរបស់សាលាក្តីខ្មែរក្រហមដល់សិស្សានុសិស្សនៅខេត្តកំពង់ធំ នៅវិទ្យាល័យស្ទឹងសែន និងវិទ្យាល័យកំពង់ធំ


ចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រុមការងាររបស់មជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់បានចុះបញ្ជ្រាបព័ត៌មានអំពីតួនាទី ភារកិច្ចរបស់មជ្ឈមណ្ឌល និងវិធីសាស្ត្រនៃការស្រាវជ្រាវអំពីឯកសារកេរតំណែលរបស់សាលាក្តីខ្មែរក្រហមដល់សិស្សានុសិស្សនៅខេត្តកំពង់ធំ។ ក្រោមកិច្ចសហការជាមួយលោកនាយកសាលា និងលោកគ្រូ អ្នកគ្រូ​នៅវិទ្យាល័យស្ទឹងសែន និងវិទ្យាល័យកំពង់ធំ ក្នុងនោះមានសិស្សចូលរួមសរុបចំនួន ១៣២០ នាក់។ ការរៀបចំនេះគឺដើម្បីផ្តល់ព័ត៌មានពីមជ្ឈមណ្ឌលទៅកាន់យុវជន សាបព្រោះចំណេះដឹង បទពិសោធពីអតីតកាលដល់អ្នកជំនាន់ក្រោយឱ្យចងចាំពីប្រវត្តិសាស្រ្តរបស់ប្រទេសខ្លួនដើម្បីទប់ស្កាត់ការវិលត្រឡប់មកវិញនៃរបបដ៏ខ្មៅងងឹតនោះ។


ឯកសារច្បាប់


សកម្មភាព


អ្នកទស្សនា


វីដេអូ

បទបង្ហាញពី ម.ត.ឯ.ច.


សកម្មភាពការងាររបស់ ម.ត.ឯ.ច.(LDC)


អំពី ម.ត.ឯ.ច.