ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជាបានរៀបចំកិច្ចប្រជុំស្តីពីការធ្វើបច្ចុប្បន្នភាពកេរតំណែល អ.វ.ត.ក.


ថ្ងៃព្រហស្បតិ៍ ០៦កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០១៨ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជាបានរៀបចំកិច្ចប្រជុំស្តីពីការធ្វើបច្ចុប្បន្នភាពកេរតំណែល អ.វ.ត.ក. នៅមជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ពាក់ព័ន្ធនឹង អ.វ.ត.ក.។ ទាំងភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិដែលបានអញ្ជើញចូលរួមមានចំនួន ៦២នាក់។ កិច្ចប្រជុំមានរបៀបវារៈបីសំខាន់ៗ: ១. កិច្ចពិភាក្សាតុមូលស្តីពីការធ្វើបច្ចុប្បន្នភាពគម្រោងអនុវត្តទាក់ទងនឹងកេរតំណែល អ.វ.ត.ក. ២. កិច្ចពិភាក្សាគម្រោងសំណងនានាដែលអនុម័តដោយអង្គជំនុំជម្រះសាលាដំបូង កាលពីថ្ងៃទី១៦ វិច្ឆិកា ឆ្នាំ២០១៨ ៣. ការផ្តោតលើសកម្មភាពស្រាវជ្រាវ និងផ្សព្វផ្សាយដល់សហគមន៍។

 

 

 

 


ឯកសារច្បាប់


សកម្មភាព


អ្នកទស្សនា


វីដេអូ

បទបង្ហាញពី ម.ត.ឯ.ច.


សកម្មភាពការងាររបស់ ម.ត.ឯ.ច.(LDC)


អំពី ម.ត.ឯ.ច.