លោកស្រី ជា សាវ៉ុន ប្រធានរបស់មជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ បានធ្វើគាវរកិច្ចចំពោះលោកស្រី Nadia J. Ficara


ថ្ងៃព្រហស្បតិ៍ ១០រោច ខែភទ្របទ សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ០៤ ខែតុលា ឆ្នាំ ២០១៨ លោកស្រី ជា សាវ៉ុន ប្រធានរបស់មជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ បានធ្វើគាវរកិច្ចចំពោះលោកស្រី Nadia J. Ficara, Director of International Travel Programs and VIP Speakers មកពី United States Holocaust Memorial Museum ដោយមានការអញ្ជើញចូលរួមរបស់ឯកឧត្តម កែវ រ៉េមី និងអមដំណើរដោយថ្នាក់ដឹកនាំនៃការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុរបស់អ.វ.ត.ក. រួមមាន ឯកឧត្តម ក្រាញ់ តូនី ឯកឧត្តម រោង ឈង និងឯកឧត្តម ថោង សុជាតិ។ ក្នុងដំណើរទស្សនកិច្ចរបស់ប្រតិភូនេះមានការប្រជុំផ្លាស់ប្តូរយោបល់គ្នា ការផ្តល់អនុសាសន៍ដើម្បីភាពរីកចម្រើន ការស្វែងយល់អំពីហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធិផលរបស់របស់មជ្ឈមណ្ឌលតម្កល់ឯកសារផងដែរ។

 

 

 

 


ឯកសារច្បាប់


សកម្មភាព


អ្នកទស្សនា


វីដេអូ

បទបង្ហាញពី ម.ត.ឯ.ច.


សកម្មភាពការងាររបស់ ម.ត.ឯ.ច.(LDC)


អំពី ម.ត.ឯ.ច.