នៅថ្ងៃសុក្រ ទី៧ ខែមេសា ឆ្នាំ២០២៣ មជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ពាក់ព័ន្ធនឹងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (ម.ត.ឯ.ច.) បានរៀបចំវគ្គសិក្ខាសាលារយៈពេលមួយថ្ងៃ


នៅថ្ងៃសុក្រ ទី៧ ខែមេសា ឆ្នាំ២០២៣ មជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ពាក់ព័ន្ធនឹងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (ម.ត.ឯ.ច.) បានរៀបចំវគ្គសិក្ខាសាលារយៈពេលមួយថ្ងៃ ស្ដីអំពី Basic Research Methodology Workshop ដោយមានការចូលរួមពីបេក្ខជននិស្សិតដែលទទួលបានអាហារូបករណ៍សរសេរសារណាពីមជ្ឈមណ្ឌលសម្រាប់បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ឆ្នាំសិក្សា២០២២-២០២៣ ចំនួន៧ក្រុម សរុប១២នាក់។ សិក្ខាសាលានេះមានគោលបំណងផ្ដល់ចំណេះដឹងបន្ថែមដល់បេក្ខជននិស្សិតស្ដីអំពីវិធីសាស្ត្រនៃការស្រាវជ្រាវ ដ៏ដូចជាដើម្បីចូលរួមពិនិត្យ និងតម្រង់ទិសបន្ថែមចំពោះការងារ និងសំណើស្រាវជ្រាវរបស់បេក្ខជននិស្សិត ដែលបាននឹងកំពុងធ្វើឲ្យមានភាពប្រសើរឡើង។ សិក្ខាសាលានេះមានកិត្តិយសចូលរួមធ្វើជាវាគ្មិនពីបណ្ឌិតសុខ សិរី ប្រធានការិយាល័យស្រាវជ្រាវ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

កម្មវិធីផ្ដល់អាហារូបករណ៍សរសេរសារណាសម្រាប់និស្សិតឆ្នាំទី៤នេះស្ថិតក្នុងគម្រោងអាណត្តិកេរដំណែល របស់មជ្ឈមណ្ឌល ដែលទទួលបានការឧបត្ថម្ភថវិកាពីរាជរដ្ឋាភិបាល និងប្រជាជននៃប្រទេសជប៉ុន៕


ឯកសារច្បាប់


សកម្មភាព


អ្នកទស្សនា


វីដេអូ

បទបង្ហាញពី ម.ត.ឯ.ច.


សកម្មភាពការងាររបស់ ម.ត.ឯ.ច.(LDC)


អំពី ម.ត.ឯ.ច.