សកម្មភាពរបស់ក្រុមការងារម.ត.ឯ.ច. ក្នុងខេត្តត្បូងឃ្មុំ ឆ្នាំ២០២៣


សកម្មភាពរបស់ក្រុមការងារម.ត.ឯ.ច. ក្នុងខេត្តត្បូងឃ្មុំ នៅវិទ្យាល័យទន្លេបិទ វិទ្យាល័យ ហ៊ុន សែន អូរាំងឪ វិទ្យាល័យ តេជោ ហ៊ុន សែន សួង វិទ្យាល័យ ពាម ជាំង និង សកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ។

មន្ត្រី ម.ត.ឯ.ច. បានមានប្រសាសន៍បញ្ជាក់ទាក់ទងនឹងប្រវត្តិសាស្រ្តខ្មែរក្រហម និងកេរដំណែលរបស់សាលាក្តីខ្មែរក្រហមយ៉ាងច្បាស់ថា "នៅក្នុង រយៈ ពេល ៣ ឆ្នាំ ៨ ខែ និង ២០ ថ្ងៃ កម្ពុជា ត្រូវ ស្ថិត ក្រោម ការ គ្រប់គ្រង នៃរបបថ្មីមួយ ជា របបកម្ពុជាប្រជាធិបតេយ្យ ដឹកនាំដោយ សឡុត ស ហៅប៉ុលពត។ ចំណងគ្រួសារ របៀបរបបរស់នៅ ប្រពៃណី និង ទំនៀមទម្លាប់របស់ប្រជាជន ត្រូវបានបំផ្លាញចោលទាំងស្រុង ។ ក្រោមមនោគម វិជ្ជារបស់ពួកខ្មែរក្រហម ប្រជាពលរដ្ឋខ្មែរ ចំនួន ៧ លាននាក់ ត្រូវរស់ នៅរងទុក្ខវេទនា ដូចធ្លាក់នរកទាំងរស់ ហើយក្នុងចំណោមនោះមានជិត ២ លាននាក់ ត្រូវស្លាប់បាត់បង់ជីវិត។

សម្រាប់អ្នកប្រវត្តិសាស្ត្រ របបខ្មែរក្រហម គឺជា របត់ដ៏សំខាន់មួយ ដែល ធ្វើឲ្យប្រជាជនកម្ពុជាទាំងអស់ក្លាយទៅជាជនរងគ្រោះ។ ប្រជាជនខ្មែរ ត្រូវ កាន់ទុក្ខ ចងចាំ និង រៀនសូត្រ អំពីឫសគល់ ព្រមទាំង ដំណើររឿងទាំងឡាយណា ដែលពាក់ព័ន្ធនឹងរបបនេះ ។

«កេរដំណែលរបស់ អ.វ.ត.ក គឺត្រូវបានចាត់ទុកជាកត្តាដ៏សំខាន់បំផុតដែលគួរថែរក្សាទុក និងផ្តល់ទុកឱ្យសម្រាប់មនុស្សជំនាន់ក្រោយ សម្រាប់ធ្វើការស្វែងយល់ ចងចាំ និងទប់ស្កាត់ការវិលត្រលប់មកវិញនូវរបបប្រល័យពូជសាសន៍បែបនេះកើតឡើងជាថ្មីម្ដងទៀត តាមរយៈការងារអប់រំផ្សព្វផ្សាយទូលំទូលាយដល់យុវជនជំនាន់ក្រោយ»

រូបថត៖ មជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ ពាក់ព័ន្ធនឹង អវតក

Tonle Bit High School

Hun Sen Ourang Ov High School

Techo Hun Sen Suong High School

Kmom-Peam Jiang High School

Kmom-Heng Samrin Thbong Khmum University


ឯកសារច្បាប់


សកម្មភាព


អ្នកទស្សនា


វីដេអូ

បទបង្ហាញពី ម.ត.ឯ.ច.


សកម្មភាពការងាររបស់ ម.ត.ឯ.ច.(LDC)


អំពី ម.ត.ឯ.ច.