សកម្មភាពការងារនៅខេត្តព្រះសីហនុ


ស្ថិតនៅក្រោមជំនួយគម្រោងថវិកាមូលនិធិបដិភាគរបស់ជប៉ុន មជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ បានបន្តសកម្មភាពរបស់ខ្លួនក្នុងការផ្សព្វផ្សាយអំពីតួនាទី និងសមិទ្ធផលការងារ ព្រមទាំងដំណើរការជំនុំជម្រះក្តីលើអតីតមេដឹកនាំជាន់ខ្ពស់ក្នុងខ្មែរក្រហមជូនដល់សាធារណជន សិស្សានុសិស្សនៅតាមសាលារៀននានាក្នុងប្រទេសកម្ពុជា។ លោកស្រី ជា សាវ៉ុន បានធ្វើបាឋកថាជូនដល់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូចំនួនជាង ៦០០ នាក់ នៅវិទ្យាល័យចំនួន ៥ ស្ថិតក្នុងខេត្តព្រះសីហនុ។ លោកស្រី ជា សាវ៉ុន បានគូសបញ្ជាក់ថា ការសិក្សា និងស្វែងយល់ពីការជំនុំជម្រះក្តីលើអតីតមេដឹកនាំខ្មែរក្រហម ពិតជាមានសារៈសំខាន់សម្រាប់យុវជនជំនាន់ក្រោយដែលកើតមិនទាន់របបខ្មែរក្រហម និងជនរងគ្រោះក្នុងរបបខ្មែរក្រហម។ មជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់បានដើរតួនាទីយ៉ាងសំខាន់ដល់ជនរងគ្រោះ និងសង្គមជាតិ តាមរយៈការថែរក្សានូវកេរដំណែលរបស់សាលាក្តីខ្មែរក្រហម ការអប់រំផ្សព្វផ្សាយ ដែលវាគឺជាគម្រោងសំណងដល់ជនរងគ្រោះ ក៏ដូចជាសម្រាប់យុវជនជំនាន់ក្រោយផងដែរ។ ការចុះផ្សព្វផ្សាយនេះមិនមែនត្រឹមជួយសិស្សានុសិស្សចងចាំពីប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែជំរុញឱ្យពួកគាត់យល់ពីតម្លៃនៃសន្តិភាព ស្ថិរភាពដែលកម្ពុជាកំពុងមានសព្វថ្ងៃ និងចូលរួមថែរក្សា និងការពារសន្តិភាពដែលមាន និងទប់ស្កាត់កុំឱ្យកើតមាននូវរបបនេះសាជាថ្មីម្តងទៀត។ ក្រោយពីបានបញ្ចប់ការធ្វើបទបង្ហាញ លោកស្រីប្រធានមជ្ឈមណ្ឌល ក៏បានអនុញ្ញាតឱ្យមានការសួរឆ្លើយជុំវិញអ្វីដែលលោកស្រីលើកឡើងពីប្រវត្តិសាស្រ្តរបបខ្មែរក្រហម ដំណើរការកាត់ទោស និងកិច្ចការងាររបស់មជ្ឈមណ្ឌល។ សិស្សានុសិស្សបានចូលរួមយ៉ាងផុសផុល និងមានការចែកជូនអាវយឺតជូនដល់សិស្សានុសិស្សដែលឆ្លើយសំណួរត្រូវផងដែរ។ យើងអនុវត្តវិធានការណ៍ រក្សាគម្លាត ៣កុំ ៣ការពារ។ កម្មវិធីនេះឧបត្ថម្ភដោយ៖ រដ្ឋាភិបាល និងប្រជាជនជប៉ុន។

វិទ្យាល័យហ៊ុនសែនព្រៃនប់

វិទ្យាល័យហ៊ុនសែនឃ្លាំងលើ

សាកលវិទ្យាល័យបៀលប្រាយ ខេត្តព្រះសីហនុ

វិទ្យាល័យក្រុងព្រះសីហនុ

វិទ្យាល័យហ៊ុនសែនមិត្តភាព-school


ឯកសារច្បាប់


សកម្មភាព


អ្នកទស្សនា


វីដេអូ

បទបង្ហាញពី ម.ត.ឯ.ច.


សកម្មភាពការងាររបស់ ម.ត.ឯ.ច.(LDC)


អំពី ម.ត.ឯ.ច.