ជំនួបរវាង ឯកឧត្តម ថោង សុជាតិ ប្រធានផ្នែកហិរញ្ញវត្ថុរបស់សាលាក្តីខ្មែរក្រហម


ជំនួបរវាង ឯកឧត្តម ថោង សុជាតិ ប្រធានផ្នែកហិរញ្ញវត្ថុរបស់សាលាក្តីខ្មែរក្រហម និងឯកឧត្តម KAWAGUCHI Masaki ប្រធានការិយាល័យកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប អមដំណើរដោយមន្រ្តីស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជារួមមាន លោកស្រីONISHI Ai លោកស្រីKUSUNOKI Maria និង លោកស្រី HATTORI Yuka ក្នុងនោះក៏មានការអញ្ជើញចូលរួមពី លោកស្រី ជា សាវ៉ុន ប្រធានមជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ និងមន្រ្តីពាក់ព័ន្ធផងដែរ ។ ឯកឧត្តម ថោង សុជាតិ បានធ្វើបទបង្ហាញស្តីពីដំណើរការវិវឌ្ឍ របស់អ.វ.ត.ក. និងសមិទ្ធផលជោគជ័យក្រោយការបិទបញ្ចប់សាលាក្តីខ្មែរក្រហម ជូន ឯកឧត្តម KAWAGUCHI Masaki និងមន្រ្តីអមដំណើររបស់ស្ថានទូតជប៉ុន បានជ្រាប និងក្នុងគោលបំណងបន្តគាំទ្រដល់មុខងារសេសសល់របស់ អ.វ.ត.ក. ។ កិច្ចប្រជុំប្រព្រឹត្តទៅថ្ងៃចន្ទ ១៥ កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ ពាក់ព័ន្ធនឹងអ.វ.ត.ក.។


ឯកសារច្បាប់


សកម្មភាព


អ្នកទស្សនា


វីដេអូ

បទបង្ហាញពី ម.ត.ឯ.ច.


សកម្មភាពការងាររបស់ ម.ត.ឯ.ច.(LDC)


អំពី ម.ត.ឯ.ច.