សេចក្ដីប្រកាសព័ត៌មានស្ដីពីការផ្ដល់អាហារូបករណ៍សរសេរសារណា សម្រាប់និស្សិតថ្នាក់បរិញ្ញាបត្រ


មជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់​ពាក់ព័ន្ធនឹងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (ម.ត.ឯ.ច.) ដោយ​មាន​ការ​ឧបត្ថម្ភ​ថវិកា​ពីរាជរដ្ឋាភិបាល និងប្រជាជននៃប្រទេសជប៉ុន​ក្នុង​គម្រោង​​អាណត្តិកេរដំណែល នឹង​ធ្វើ​ការ​ជ្រើស​រើស​និស្សិត​ថ្នាក់​បរិញ្ញាបត្រ (​ឆ្នាំ​ទី​៤​) ដើម្បី​ផ្ដល់​អាហារូបករណ៍​សម្រាប់​ការ​សរសេរ​សារណា​បញ្ចប់​ការ​សិក្សា​របស់​ខ្លួន ក្នុង​ឆ្នាំ​សិក្សា​២០២២ នេះ​។ និស្សិត​ដែល​ទទួល​បាន​បាន​ជ្រើស​រើស នឹង​ទទួល​បាន​អាហារូបករណ៍​ជា​ប្រាក់​ចំនួន​៣.០០០.០០០ (​បី​លាន​រៀល​)​, ការ​ទទួល​បាន​ការ​ណែនាំ​បន្ថែម​សម្រាប់​ការ​សរសេរ​សារណា​, ការ​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​តុមូល និង​ការ​បោះ​ពុម្ព​ផ្សាយ​សារណា​ដែល​ទទួល​បាន​ពិន្ទុ​ល្អ​ ព្រម​ទាំង​អត្ថប្រយោជន៍​មួយ​ចំនួន​ទៀត​។

សម្រាប់​ព័ត៌មាន​ផ្សេង​ៗ​ទៀត ដើម្បី​ទទួល​បាន​អាហារូបករណ៍ និស្សិត​គ្រប់​រូប​អាច​ចូល​មើល​ក្នុង​គេហ​ទំព័រ​របស់​​មជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់​ពាក់ព័ន្ធនឹងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា និង​ទំនាក់​ទំនង​មន្ត្រី​គម្រោង ឬ​ទាក់​ទង​មក​យក​ពាក្យ​ដោយ​ផ្ទាល់​នៅ​​ទី​តាំង​របស់​មជ្ឈ​មណ្ឌល​។

គេហ​ទំព័រ ៖ www.ldc-eccc.gov.kh

ហ្វេសបុគ ៖ www.facebook.com/LDCeccc

អ៊ីមែល ៖ seang.sopheak@ldc-eccc.gov.kh

អាសយដ្ឋាន ៖ អគារលេខ៤០ មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ១២០៣០៦

Download Application


ឯកសារច្បាប់


សកម្មភាព


អ្នកទស្សនា


វីដេអូ

បទបង្ហាញពី ម.ត.ឯ.ច.


សកម្មភាពការងាររបស់ ម.ត.ឯ.ច.(LDC)


អំពី ម.ត.ឯ.ច.