គេហទំព័រកំពុងត្រូវបានរៀបចំ These web pages are in development process









មជ្ឈមណ្ឌលឯកសារច្បាប់ ពាក់ព័ន្ធនឹងអង្គជំនុំជម្រះវិសាមញ្ញក្នុង តុលាការកម្ពុជា (ម.ត.ឯ.ច.) បង្កើតឡើងជាតម្រូវការសម្រាប់ការរៀប ចំការអនុវត្តនូវកេរតំណែល និងការបន្សល់ទុករឿងក្តីរបស់សាលាក្តី ខ្មែរក្រហម ។ ម.ត.ឯ.ច.នេះ មានផ្ទៃទំហំ ៣,៩១៥ ម៉ែត្រការ៉េ កំពស់ បួនជាន់ បូករួមទាំងជាន់ផ្ទាល់ដី។ បន្ទប់សំខាន់ៗគឺ បន្ទប់បណ្ណាល័យ សម្រាប់អាន និងស្រាវជ្រាវ បន្ទប់តម្កល់ឯកសារ មានសាលប្រជុំ២ ធំមួយ និងតូចមួយ។


បម្រើការស្រាវជ្រាវ ចាប់ពីម៉ោង ៨ៈ៣០នាទី ដល់ ១៥ៈ៣០នាទី ថ្ងៃច័ន្ទ ដល់សុក្រ រៀងរាល់ថ្ងៃធ្វើការ។ ជាបន្ទប់ធំទូលាយសម្រាប់សាធារណជន និងអ្នកស្រាវជ្រាវ អាច ស្វែងរកនូវរាល់ឯកសារទាំងផ្នែកសំណុំរឿង និងសៀវភៅ ខិត្តប័ណ្ណ តាមរយៈឧបករណ៍ស្រាវជ្រាវទាំងឡាយ ដែលមាននៅក្នុងបន្ទប់អាន ដូចជា Computers, Tablets បញ្ជីចំណងជើងសៀវភៅ ទស្សនាវដ្តី អត្តបទសារព័ត៌មាន...។ មជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ពាក់ព័ន្ធនឹង អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា មានបំណងលើកទឹកចិត្ត ជំរុញ ឱ្យសាធារណជន និងអ្នកស្រាវជ្រាវទាំងអស់មកសិក្សាស្រាវជ្រាវ ដោយផ្ទាល់នៅក្នុងបន្ទប់អាន ព្រមទាំងប្រឹក្សាយោបល់ជាមួយអ្នក ជំនាញរបស់យើង ដើម្បីឱ្យការស្វែងរកឯកសាររបស់អ្នកកាន់តែមានភាពងាយស្រួល។

ត្រូវបានប្រើសម្រាប់ការពិគ្រោះយោបល់ រវាងដើមបណ្តឹងរដ្ឋប្បវេណី និងមេធាវីរបស់ដើមបណ្តឹងរដ្ឋប្បវេណី ហើយគេអាចមកអាន និង រំលឹកនូវរឿងរាវពីអតីតកាលរបស់ពួកគេ ដែលបានកើតឡើងក្នុង របបប្រល័យពូជសាសន៍ខ្មែរក្រហម តាមរយៈឯកសារនានា ដែលជា សក្ខីកម្ម ទុកដល់កូនចៅញាតិសណ្តានជំនាន់ក្រោយរបស់ពួកគេបានដឹងឮ ។


ឃ្លាំងតម្កល់បណ្ណសាររបស់មជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ ពាក់ព័ន្ធ នឹងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា តម្កល់នូវរាល់សំណុំឯក សារនានា ដែលពាក់ព័ន្ធជាមួយសាលាក្តីខ្មែរក្រហមដែលសំណុំឯកសារ ទាំងនេះរួមមាន ឯកសារប្រភេទបោះពុម្ពជាក្រដាស (Hard Copy) ឯកសារក្នុងទម្រង់អេឡិចត្រូនិក (Soft Copy) និងមានជា ឌីសស៊ីឌី វីស៊ីឌីជាដើម ជាកេរដំណែលបានមកពីសាលាក្តីខ្មែរក្រហម ដែលបាននិងកំពុងកាត់ទោសមេដឹកនាំខ្មែរក្រហមក្នុងសំណុំ រឿង០០១, ០០២, ០០៣ និង ០០៤។ បច្ចុប្បន្ន ម.ត.ឯ.ច. បានទទួលតម្កល់នូវ សំណុំរឿង០០១ ដែលបានបញ្ចប់សាលដីកាស្ថាពរ របស់អង្គជំនុំជម្រះ តុលាការកំពូលប្រកាសនៅថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ២០១២ លើសំណុំ រឿង កាំង ហ្គេកអ៊ាវ ហៅឌុច ដែលមានតួនាទីទទួលខុសត្រូវក្នុង មន្ទីរឃុំឃាំងស២១ ដែលជនរងគ្រោះត្រូវបានបាត់បង់ជីវិតជាង ១៥០០០ នាក់នៅទីនេះ។

សំណុំរឿង០០១ នេះត្រូវបានប្រគល់ សម្រាប់ធ្វើការផ្សព្វផ្សាយជាសាធារណៈមានចំនួន៧០២៦ សំណុំ។


ជាសាលប្រជុំធំសម្រាប់រៀបចំសិក្ខាសាលាជាតិ និងអន្ដរជាតិដែលអាចទទួលសិក្ខាកាមចូលរួមប្រជុំបានចំនួន ២៥០ នាក់។ សាល នេះបានបំពាក់ដោយសម្ភារៈទំនើបជាច្រើនដូចជា ប្រដាប់បំពង សម្លេង ប្រដាប់ស្តាប់ត្រចៀក បន្ទប់បកប្រែសម្រាប់បី ភាសា និងមាន ឧបករណ៍ អិលស៊ីឌីប្រូជីកទ័រ សម្រាប់បញ្ចាំង។



សកម្មភាព


អ្នកទស្សនា


ឯកសារច្បាប់


បោះពុម្ពផ្សាយ


វីដេអូ

បទបង្ហាញពី ម.ត.ឯ.ច.


សកម្មភាពការងាររបស់ ម.ត.ឯ.ច.(LDC)


អំពី ម.ត.ឯ.ច.